លោក​ទូត រាំ​ញី​កែងជើង​ជាមួយ​ពលករ​នៅ​កូរ៉េ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ និពន្ធដោយ : ថ្មីៗ       September-18-2016, 4:39 pm         355

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក​ទូត រាំ​ញី​កែងជើង​ជាមួយ​ពលករ​នៅ​កូរ៉េ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​ពលករ ពល​ការិនី និង​ជនជាតិខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ជួបជុំគ្នា​រៀងរាល់ថ្ងៃ​អាទិត្យ ដើម្បី​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តាម​ប្រពៃណី​ខ្មែរ​។

​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ពលករ ពល​ការិនី និង​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ នៅ​ថ្ងៃអាទិត្យ​នេះ​។ ពិធីបុណ្យ​បែប​ប្រពៃណី និង​សាសនា​ខ្មែរ​ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពុទ្ធសាសនា​នៅក្នុង​ក្រុង​ហ្គូ​មី ( Gumi )​ដែលមាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង​សេ​អ៊ូ​ល​។​ លោក ឡុង ឌីម៉ង់ បានបញ្ជាក់អំពីព័ត៌មាននេះ​ប្រាប់សារព័ត៌មានថ្មីៗ តាម​រយៈបណ្តាញសង្គម​ហ្វេសប៊ុក។​

​នៅក្នុង​ទីក្រុង​គូ​មី នេះ បើតាម​ការបញ្ជា​ក់រប​ស់លោក ឡុង ឌី​ម៉​ង់ មាន​ពលករ និង​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ច្រើន​។ «​ពួកគាត់​សប្បាយរីករាយ​ដែល​បានរៀបចំ​ធ្វើបុណ្យ​ទាន​រួមគ្នា​។ យើង​បានរៀបចំ​ពិធី​តាមបែប​សាសនា​ខ្មែរ​យើង ហើយ​ក៏មាន​ព្រះសង្ឃ​ដែល​បាន​និមន្ត​មកពី​ស្រុក​ខ្មែរ​យើង​ដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​រាំ​បទ​«​ញី​កែងជើង​» ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេញចិត្ត​ដែរ​។​ វីដេអូខ្លីដែលបង្ហាញឲ្យឃើញ​កាយវិការរាំបទញីកែងជើង​យ៉ាងសប្បាយរបស់​លោកឯកអគ្គរាជទូត ជាមួយពលករ​ត្រូវបាន​បង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុករបស់​ជំនួយការ​របស់​លោក។ 

​បើតាម​ការពន្យល់​រប​ស់លោក​ឯកអគ្គរាជទូត ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េ​នោះ មិនអាច​មានឱកាស​រៀ​ប​ចំ​ពិធី​កាន់បិណ្ឌ​ដូច​នៅ​ស្រុកកំណើត​ឡើយ​។ ហេតុ​ដូច្នេះហើយ បើតាម​ការបញ្ជា​ក់រប​ស់លោក​ឯកអគ្គរាជទូត​ដដែល ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ តែង​សន្មត​យក​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃ​ឈប់សម្រាក ដើម្បី​រៀបចំ​ជា​ពិធីបុណ្យ​ភ្ជុំ​ធំ​តែម្តង​ក្នុង​រដូវ​កាល​នេះ​៕