សហភាព​អឺរ៉ុប ចេញផ្សាយ​«​សៀវភៅ​ផែនការមេ​»​ជាមួយ​អាស៊ាន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ និពន្ធដោយ : ថ្មីៗ       September-18-2016, 4:59 pm         61

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សហភាព​អឺរ៉ុប ចេញផ្សាយ​«​សៀវភៅ​ផែនការមេ​»​ជាមួយ​អាស៊ាន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោក Francisco Fontan (ប្រភពរូបភាព៖ Jakarta Post)​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៤ ខែកញ្ញា កន្លងទៅ បានដាក់​ដំណើរការ​សៀវភៅ​ផែនការមេ​អឺរ៉ុប​-​អាស៊ាន​(EU-ASEAN Blue Book) ជា​លើ​ដំបូង​ដើម្បី​បង្ហាញ​ពី​ការអភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​ក្នុង​តំបន់​ទាំងពីរ ក៏ដូចជា​គម្រោង​នៃ​ការអភិវឌ្ឍ​រវាង​ស្ថាប័ន​ទាំងពីរ​នាពេលខាងមុខ​ផងដែរ​។​

​អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​លេខាធិការ​អាស៊ាន​លោក Francisco Fontan បាន​ថ្លែង​ក្នុង​កម្មវិធី​ដាក់​សម្ពោធ​សៀវភៅ​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​ថា សហភាព​អឺរ៉ុប និង​អាស៊ាន ក្នុងនាម​ជា​អង្គការ​ក្នុង​តំបន់​ដែលមាន​រចនាសម្ព័ន្ធ​ល្អ​បំផុត​របស់​ពិភពលោក​ទាំងពីរ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​រួមគ្នា​ជាច្រើន​វិស័យ​កន្លងមក​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Jakarta Post​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អគ្គរដ្ឋទូត ក៏បាន​បន្ថែម​ដែរ​ថា «​សហភាព​អឺរ៉ុប បាន​បង្កើន​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ទ្វេដង​ដើម្បី​ជ្រោមជ្រែង​របៀបវារៈ​នៃ​ការ​ដំណើរ​សមាហរណកម្មរ​បស់​អាស៊ាន​ចាប់ពី​ឆ្នាំ​២០១៥​មក​។ ហើយ លោក ក៏​ជឿជាក់ថា ការពង្រីក​សហប្រតិបត្តិ​ការ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន ដូចដែល​បានកំណត់​នៅក្នុង​សៀវភៅ​មេនោះ នឹង​ជួយ​បំពេញបន្ថែម​ឲ្យ​ភាព​ដៃគូ​នៃ​តំបន់​ទាំងពីរ​កាន់តែ​រឹងមាំ​ទៀតផង​។

​សូម​ជម្រាប​ផងដែរ​ថា​កន្លងមក សហ​អឺរ៉ុប ក៏បាន​បង្ហាញ​ពី​គម្រោង​មូលនិធិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​ដោយបាន​កំណត់​សម្រេច​ឲ្យ​បាន​ជាង​២០០​លាន​ដុល្លារ​សម្រាប់​អំឡុង​ឆ្នាំ​២០១៤-២០២០​។ គម្រោង​មូលនិធិ​នេះ មិនបាន​រាប់បញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​បណ្តា​សមាជិក​សហភាព​អឺរ៉ុប និង​អាស៊ាន តាមរយៈ​ជំនួយ​ជាង​ពីរពាន់​លាន​ដុល្លារ​ហើយ​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន ត្រូវបាន​បង្កើត​នៅក្នុង​ឆ្នាំ​១៩៦៧​។ ការវិវត្ត​របស់​អង្គការ​ក្នុង​តំបន់​មួយ​នេះ ក៏​ត្រូវបាន​មើលឃើញថា​យក​គំរូ​មួយចំនួន​ពី​សហភាព​អឺរ៉ុប​ដែលជា​អង្គការ​ក្នុង​តំបន់​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ដំណើរការ​ប្រកបដោយ​ជោគជ័យ ជាពិសេស​លើ​ដំណើរ​សមាហរណកម្ម​សេដ្ឋកិច្ច​ផងដែរ​៕