បែកធ្លាយវីដេអូ លោកពិធីករ មាស ឫទ្ធី ឡើងច្រៀង និងរាំកក្រើក ពិធីខួបកំណើតមួយ! (មានវីដេអូ)

ភ្នំពេញ៖ វីដេអូមួយដ៏កម្របានឃើញ ដែលលោកពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV លោក មាស ឫទ្ធី បានឡើងរាំ និងច្រៀងយ៉ាងឡូយអស់ស្ទះ នៅក្នុងកម្មពិធីខួបកំណើតមួយ ត្រូវបានបែកធ្លាយកាលពីពេលថ្មីៗនេះ។

គួរឲ្យកត់សម្គាល់ផងដែរថា កម្មវីធីជប់លៀងខួបកំណើតនោះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯភោជនីយដ្ឋានមួយកន្លែងឈ្មោះថា «កៅដាយ០០១» ដែលត្រូវបានគេដឹងថាជារបស់តារាចម្រៀង លោក សាន ផានិត តែម្តង។ ក្នុងនោះក៏ឃើញ វត្តមានតារាចម្រៀង និង តារាសម្តែងជាច្រើនចូលរួមផងដែរ។ 

ប៉ុន្តែអ្វីដែលរឹតតែគួរចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺការបង្ហាញឈុតក្បាច់រាំកាច់ចង្កេះរបស់ លោកពិធីករ មាស ឫទ្ធី ដែលបានញុំាងឲ្យកម្មវិធីរឹតតែសប្បាយរីករាយ និងជាពិសេសធ្វើឲ្យ ម្ចាស់ហាងលោក សាន ផានិត រួមទាំង DJ ព្រមទាំងភ្ញៀវដែលបានចូលរួមទាំងអស់ ឡើងរាំកក្រើកហាងតែម្តង៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload