យ៉ាងហោចណាស់ ២៩នាក់រងរបួស ក្នុងអំពើបំផ្ទុះគ្រាប់បែក នៅទីក្រុងញ៉ូវយក (មានវីដេអូ)

អាមេរិក៖ នៅថ្ងៃសៅរ៍ទី១៧ កញ្ញា ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅទីក្រុងញ៉ូវយក បណ្តាលឲ្យមនុស្សចំនួន ២៩នាក់  រងរបួស ក្នុងចំនោមនោះ មានម្នាក់ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់។

យោងតាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះនេះឡើង នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យម្នាក់ ឈ្មោះថា Mayor Bill de Blasio បានអះអាងថា ករណីបំផ្ទុះនេះ គឺជាអំពើចេតនា តែមិនពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។ 

គួរបញ្ជាក់ផងដែរថា កម្លាំងបំផ្ទុះ ចេញពីក្រៅបង្អួច និងមានសម្លេងខ្លាំង បណ្តាលឲ្យមនុស្សសរុប ២៩នាក់បានរងរបួស ក្នុងនោះជនរងគ្រោះភាគច្រើន របួសដោយសារតែ កម្ទេចកញ្ចក់ខ្ទាតប៉ះ ប៉ុន្តែសំណាងគ្មាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

អ្នកនាំពាក្យខាងលើបានបញ្ជាក់ប្រាប់ថា «ការបំផ្ទុះនេះ គឺ មិនទាក់ទងនឹងអំពើភេរវកម្មទេ ប៉ុន្តែពួកយើង ជឿថា នេះគឺជាចេតនាណាមួយ ដែលបង្កឡើង ធ្វើឲ្យមានមនុស្សរងរបួស»

បន្ទាប់ពីមានករណីបំផ្ទុះនេះកើតឡើង ផ្លូវមួយចំនួនក្នុងទីក្រុងត្រូវបានបិទ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវរកប្រភពដែលផ្ទុះ។ ក្រោយពីធ្វើការស៊ើបអង្កេតបឋមរួចមក មន្ត្រីជំនាញអះអាងថា បានប្រទះឃើញឧបករណ៍មួយជាប់សង្ស័យទៅនឹងការផ្ទុះនេះ ដោយមានសម្ពាធចង្រ្កានភ្ជាប់ជាមួយខ្សែភ្លើងទៅនឹងទូរស័ព្ទដៃ។ 

យ៉ាងណាមិញ មិនទាន់មានប្រភពផ្លូវការណាមួយ បញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ពីព្រោះករណីនេះ កំពុងបន្តស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត