កសិករនៅខេត្តបាត់ដំបង ផ្ទុះការតវ៉ាចាក់ស្រូវ បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹង នៅមុននេះបន្តិច ថា ព្រឹកថ្ងៃទី១៨កញ្ញា ២០១៦ ប្រជាកសិករជាច្រើន បាននាំគ្នា ដោយយកគោយន្ត ដឹកស្រូវចាក់ចោល លើផ្លូវជាតិលេខ៥បិទផ្លូវដើម្បីតវ៉ារឿងធ្លាក់ចុះនៃតម្លៃស្រូវ និង សុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ឋ ។

ការតវ៉ាបានកើតឡើង នៅចំណុចអូរនប់ឃុំកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ដំបង បង្កឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំងមានប្រវែងរហូតដល់ជិត១០គីឡូម៉ែត្រ។

សូមបញ្ជាក់ថាពេលនេះកសិករស្ទើរតែគ្រប់ខេត្តបានត្អូញត្អែរពីតម្លៃធ្លាក់ចុះនៃតម្លៃ កសិផលមានដូចជា ស្រូវ ល្ង ពោត ដំឡូង ល្ពៅ និង ម្រេច ជាដើម។ហើយទទូចឲ្យ រដ្ឋាភិបាលជួយដោះស្រាយ រកវិធីសាស្ត្រទប់ស្កាត់។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរនៅលើ ហ្វេសប៊ុករបស់ លោក នៅថ្ងៃទី១៤ ខែកញ្ញានេះ ដោយបានសូមអភ័យទោស ចំពោះប្រជាពលរដ្ឋ ដែលក្រសួងកន្លងមកមិនបានដោះស្រាយបានទាន់ពេលវេលានូវរាល់កង្វល់ទាក់ទងទៅនឹង ក្រុមឈ្មួញបន្ទាបតម្លៃកសិផល ដែលបានកើតឡើង ក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយលោកអះអាងថា ព្រោះមានការជាប់ពាក់ព័ន្ធ ទៅនឹង វិស័យឯកជន ដែលត្រូវធ្វើការពិនិត្យនឹងដោះស្រាយរួមគ្នា៕

កសិករនៅខេត្តបាត់ដំបង ផ្ទុះការតវ៉ាចាក់ស្រូវ  បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ

កសិករនៅខេត្តបាត់ដំបង ផ្ទុះការតវ៉ាចាក់ស្រូវ  បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ