សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

6 Videos


តារាសម្តែងប្រុសលោក សាយ សៀរ៉ា បានបង្ហាញរូបថតពីរសន្លឹកដាក់នៅក្នុងបណ្តាញ សង្គម ហ្វេសប៊ុកដោយលោកបានធ្វើការប្រៀបធៀបវ័យរបស់លោកកាលពី ១០ ឆ្នាំមុន ។

សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

តារាសម្តែងមនោសញ្ចេតនាលោក សាយ សៀរ៉ា បានយករូបថតមួយសន្លឹកដែលលោក បានថតកាលពីឆ្នាំ ២០០៥ ដែលគុណភាពរូបភាពមិនសូវច្បាស់ល្អ សម្លៀកបំពាក់មិនសូវទាន់ សម័យមកប្រៀបធៀបជាមួយរូបថតមួយសន្លឹកទៀតដែលលោកបានថតកាលពីឆ្នាំ២០១៥ ដែល ជារូបភាពថតបានយ៉ាងស្រស់ស្អាតព្រមជាមួយនឹងសម្លៀកបំពាក់ទាន់សម័យ ។

សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

លោក សាយ សៀរ៉ា បានបង្ហាញរូបថតទាំងពីរសន្លឹកនេះព្រមជាមួយនឹងសារដែលសរ សេរអមបែបលេងសើចថា «រូបថត ២០០៥ នឹង ២០១៥ ពីមុនក្មេង តែពេលនេះចាស់ណាស់» ។

សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

ថ្វីត្បិតតែលោកបានប្រៀបធៀបរូបថតពីរសន្លឹកនេះក៏ដោយតែបើមើលពីរូបសម្រស់វិញ គឺ ឆ្នាំ ២០១៥ មានសម្រស់ស្អាតជាងកាលពីឆ្នាំ ២០០៥ ថ្វីត្បិតតែកាលពី ១០ ឆ្នាំមុនលោកនៅក្មេង ជាងក៏ដោយ ។

សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

ក្រៅពីរូបថតពីរសន្លឹកនេះហើយនោះលោក សាយ សៀរ៉ា ក៏បានបង្ហោះរូបផ្សេងៗទៀត ហើយលោកថែមទាំងសរសេរថា «មុខខ្ញុំចាស់ ក៏នៅតែខ្ញុំក្មេង ក៏នៅតែខ្ញុំមែនអត់បាទ មុខចាស់ មែនតែចិត្តល្អ ហើយគួរឱ្យស្រលាញ់ទៀត» ។

សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

លោក សាយ សៀរ៉ា តែងតែបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រ ចាស់ជរាគ្មាន ទីពឹង ទុរគតជន និង កុមារដែលជាសិស្សក្រីក្រខ្វះសម្ភារៈសិក្សាជាដើម ដោយលោកបានផ្តល់នូវ ថវិកាផ្ទាល់ខ្លូន គ្រឿងឧបភោគ បរិភោគ និងបរិក្ខាសិសក្សាជាដើម ដល់អ្នកទាំងនោះ ។

សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន

ទង្វើបែបនេះអាចបង្ហាញឱ្យឃើញថា លោកជាតារាសម្តែងមួយរូបដែលយកចិត្តទុកដាក់ ជួយសង្គម ជាពិសេសចំពោះអ្នក្រីក្រ ចាស់ជរាគ្មានទីពឹងដែលជួបការលំបាកនៅក្នុងជីវិតរស់នៅ ។ ជារឿយៗគេតែងឃើញតារាសម្តែង សាយ សៀរ៉ា ធ្វើការងារមនុស្សធម៌ដោយចេញពីទឹកចិត្ត ខ្លូនផ្ទាល់ ។ លោកតែងធ្វើការងារនេះទាំងខ្លូនឯងផ្ទាល់ ក៏ដូចជារួមជាមួយនឹងក្រុមសិល្បករ សិល្បការិនីឯទៀតដែរ ៕ យ៉ានុ
សាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុនសាយ សៀរ៉ា ប្រៀបធៀបសម្រស់កាលពី ១០ ឆ្នាំមុន