គូ ចាឡឺយ ទិញនំមួយប្រអប់ ធ្វើខួបកូនស្រី

6 Videos


តារាសម្តែងតៃវ៉ាន់ល្បីឈ្មោះ Vic Chou ឬ ស្គាល់ថា គូ ចាឡឺយ ដែលសម្តែងក្នុងរឿងភាគដ៏ល្បី «ស្នេហា ៤ ដួង» ដែលចាក់ផ្សាយកំឡុងឆ្នាំ ២០០១ និង ភរិយា Reen Yu បានផ្តល់កំណើតឲ្យកូនស្រី ម្នាក់កាលពីដើមខែសីហាកន្លងទៅនេះ ។

គូ ចាឡឺយ ទិញនំមួយប្រអប់ ធ្វើខួបកូនស្រី

លោក គូ ចាឡឺយ បានប្រកាសរៀបការយ៉ាងប្រញាប់ប្រញាល់នឹងនាង Reen កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ដែលពេលនោះ មានការលើកឡើងថា ប្រហែលជានាង Reen បណ្តាលខ្លួនឲ្យមានផ្ទៃពោះ ដោយឧបទេវហេតុ តែរឿងនេះមិនមែនជាការពិតឡើយ ព្រោះបើយោងតាមសារព័ត៌មានតៃវ៉ាន់ នាងទើបនឹងសម្រាលកូនស្រីកាលពីថ្ងៃទី ២ ខែសីហានេះប៉ុណ្ណោះ ។

គូ ចាឡឺយ ទិញនំមួយប្រអប់ ធ្វើខួបកូនស្រី

ថ្វីបើតារាសម្តែងរូបនេះបញ្ជាក់ថា រឿងកូនស្រីជាការពិតមែន តែរូបគេមិនបានផ្តល់ព័ត៌មានច្រើននោះទេ ។ យ៉ាងណាក្តី កាលពីដើមខែកញ្ញាកន្លងទៅនេះ លោក គូ ចាឡឺយ បានចែកចាយរូបថតនំមួយប្រអប់ ដែលមានសរសេរសារខ្លីថា «ចែករំលែកសុភមង្គលជាមួយនឹងកូនស្រី» ។

គូ ចាឡឺយ ទិញនំមួយប្រអប់ ធ្វើខួបកូនស្រី

គួរបញ្ជាក់ដែរថា ដោយសារតែប្រពន្ធនៅសរសៃខ្ចី លោក គូ ចាឡឺយ មិនអាចចូលរួមក្នុង ពិធីមង្គលការអតីតសមាជិករួមក្រុម F4 លោក Ken Chu បាន កាលពីពេលកន្លងទៅនេះ ៕

ថាវរិទ្ធ