អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!

6 Videos


នៅយប់ម៉ិញនេះ អោក សុមាលីតា បានរៀបចំពិធីខួបកំណើតរបស់ខ្លួន ដោយបានអញ្ជើញមិត្តភក្តិសិល្បៈជាច្រើនចូលរួម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អោក សុមាលីតា ខកខានបានរៀបចំពិធីខួបកំណើតរបស់ខ្លួន ដែលមានលក្ខណៈធំដុំនោះទេ ដោយសារនាងរវល់ការងាររកស៊ី ។ដោយឡែកនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៦ម្សិលម៉ិញនេះ អោក សុមាលីតា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនដោយបានអញ្ជើញមិត្តភក្តិសិល្បៈស្និទ្ធស្នាលជាច្រើនចូលរួមអបអរសាទរ ។

អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!

មិត្តភក្តិនៅក្នុងសិល្បៈ ដែលបានចូលរួមកម្មវិធីខួបកំណើតរបស់នាង សុទ្ធតែបានជូនពរ អោក សុមាលីតា អោយរកស៊ីមានបាននិងមានសុខភាពល្អ ជាពិសេសសូមឲ្យជោគជ័យរឿងស្នេហា ។ អោក សុមាលីតា ពិតជារំភើបចិត្តជាមួយខួបកំណើតរបស់ខ្លួននៅក្នុងឆ្នាំនេះខ្លាំងណាស់ ទោះបីជានាងមិនប្រកាសប្រាប់ពីអាយុពិតរបស់នាងនៅក្នុងថ្ងៃកំណើតក្តី ។

អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!

អោក សុមាលីតា បានបោះបង់អាជីពសិល្បៈចោលជាច្រើនឆ្នាំមកហើយ ដោយនាងងាកទៅរកមុខរបររកស៊ីវិញ ពីព្រោះនាងមានអារម្មណ៍ថាខ្លួនកាន់តែអាយុច្រើន មិនអាចហត់លោតដូចជាក្មេងៗបាននោះទេ ដូច្នេះត្រូវមានមុខរបររកស៊ីមួយ ទុកជាដើមទុនទៅថ្ងៃអនាគត ៕ អាលីណា
អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!អោក សុមាលីតា ធ្វើខួបកំណើត ក្រោយពីស្ងប់ស្ងាត់!