ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ដើររក​ជីក​ក្តាម​តាម​វាលស្រែ ដល់​ព្រៃ​កប់ខ្មោច​ត្រូវគេ​ចាប់រំលោភ​

ខេត្តកំពង់ចាម៖ បុរសម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃឃាត់ខ្លួនជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើនារីម្នាក់។ ការឃាត់ខ្លទួនបុរសនោះបានធ្វើឡើងនៅវេលាម៉ោង១៦ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្វាយមមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បន្ទាប់ពីនគរបាលបានទទួលពាក្យបណ្តឹង អាណាព្យាបាលរបស់នាងរងគ្រោះ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ហួន លាងហួរ ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែក រីឯនារីរងគ្រោះមានឈ្មោះ (គ ធ) អាយុ១៥ឆ្នាំ។ អ្នកទាំង២មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ នារីរងគ្រោះ«គ ធ» បានប្រាប់មន្ត្រីនគរបាលថា នៅពេលរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នាងបានទៅស្រែក្បែរកន្លែងកើតហេតុស្ថិតនៅខាងកើតភូមិស្វាយមាស។ នៅវេលាម៉ោង១៦ថ្ងៃដដែលនាង (គ ធ) បានដើររកក្តាមមកដល់ចំណុចកើតហេតុក្បែរផ្នូរខ្មោច ស្រាប់តែឃើញឈ្មោះហួន លាងហួរ បានមកដល់ជិតនាង ហើយចាប់អូសដៃនាងមកជិតផ្នូរខ្មោច រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង។

នាង (គ ធ) បានបញ្ជាក់ថា នាងខំរើបម្រាស់តែឈ្មោះ ហួន លាងហួរ បានចាប់សង្កត់នាងធ្វើឲ្យមុតក្រចករបស់ជនសង្ស័យជាច្រើន។ទីបំផុត ឈ្មោះ ហួន លាងហួរ បានរំលោភសេពសន្ថវៈលើរូបនាងរហូតបានសម្រេច ហើយក៏ងើបដើរចេញបាត់។ បន្ទាប់នាង (គ ធ) បានត្រឡប់មកផ្ទះ ហើយប្រាប់អាណាព្យាបាលរបស់នាង និងប្ដឹងសមត្ថកិច្ច។

លោកប្រាក់សុគុណ អធិការនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា ក្រោយពេលទទួលបណ្តឹងនេះភ្លាមសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ចាម៕

ka-18-09-2016-03