«ទំនួញប្រេត» នៅតែជាស្មូតពេញនិយមក្នុងឱកាសបុណ្យភ្ជុំ (មានស្មូត)

6 Videos


ខណៈពេលដែលពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ កាន់តែខិតជិតចូលមកដល់ ដែលចាប់ផ្តើមពីថ្ងៃទី ១៧ ខែកញ្ញា តទៅនេះ គេសង្កេតឃើញថា ប្រជាពុទ្ធបរិស័ទ្ធទាំងឡាយក្នុងប្រទេសកម្ពុជា បានរៀបចំខ្លួនរួចស្រេចដើម្បីអនុមោទនាពិធីបុណ្យសាសនាដ៏ធំមួយនេះ ។

«ទំនួញប្រេត» នៅតែជាស្មូតពេញនិយមក្នុងឱកាសបុណ្យភ្ជុំ (មានស្មូត)

ទន្ទឹមនឹងការរៀបចំខ្លួននៃប្រជាពុទ្ធបរិស័ទ្ធនេះដែរ បទស្មូតប្រចាំរដូវកាលនេះក៏ត្រូវាបានគេលើកយកមកចាក់ផ្សព្វផ្សាយព្រោងព្រាតដែរ នោះគឺស្មូត «ទំនួញប្រេត» ។ ក្នុងឱកាសបុណ្យភ្ជុំរាល់ឆ្នាំ មិនថានៅក្រុង នៅខេត្ត ឬ ទីជនបទដាច់ស្រយាលនានានៃព្រះរាជាណាចក្រកម្ពុជា គេតែងតែឮសូរសំឡេងល្វើយៗនៃស្មូតបទនេះ តាមរយៈប្រព័ន្ធឃោសនស័ព្ទនានា មានទាំងវិទ្យុ ជាដើម ។

«ទំនួញប្រេត» នៅតែជាស្មូតពេញនិយមក្នុងឱកាសបុណ្យភ្ជុំ (មានស្មូត)

ផ្សារភ្ជាប់ជាមួយនឹងស្មូត «ទំនួញប្រេត» នេះ គឺមានបង្កប់ទៅដោយអត្ថន័យស្តែងឱ្យឃើញពីការដាល់តឿន ក៏ដូចជាក្រើនរំឭកដល់ហៃសានុជនទាំងឡាយឱ្យកាន់តែស្គាល់ច្បាស់នូវអ្វីដែលហៅថា បុណ្យបាប គុណទោស ការធ្វើបុណ្យនឹងមាតាបិតា ព្រមទាំងព្រះសង្ឃ ជាដើម ដែលខ្លឹមសារទាំងនេះបានដក់ជាប់ក្នុងចិត្តមនុស្សខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន ។

«ទំនួញប្រេត» នៅតែជាស្មូតពេញនិយមក្នុងឱកាសបុណ្យភ្ជុំ (មានស្មូត)

ដើម្បីទទួលស្តាប់ស្មូត «ទំនួញប្រេត» ដែលពោរពេញដោយអត្ថន័យនេះ សូមចុចស្តាប់ ដែលជាការស្មូតដោយលោកតា ពេជ្រ សុខា បានបន្សល់ទុកដូចតទៅ ៖

សាកល