លោក ច័ន្ទ សំណព្វ ៖ បំណកស្រាយ​ន័យ គឺជា​ចំណុច​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ប៉ាកកា​ និពន្ធដោយ : ស៊ុំ សុជាតិ       September-18-2016, 9:59 pm         76

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ច័ន្ទ សំណព្វ ៖ បំណកស្រាយ​ន័យ គឺជា​ចំណុច​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ប៉ាកកា​​ភ្នំពេញ​៖ បំណកស្រាយ​ន័យ គឺជា​ចំណុច​ដែល​គ្រោះថ្នាក់​បំផុត ទាំង​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ  និង​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​

​លោក ច័ន្ទ  សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​លើកឡើងថា ចំណុច​ដែល​គ្រោះថ្នាក់​បំផុត របស់​អ្នកសិក្សា​ស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និង​ការរស់នៅ​ប្រចាំថ្ងៃ គឺ​នៅត្រង់ បំណកស្រាយ​ន័យ​។

​ក្នុង​បទ​បង្ហាញ លើ​ប្រធានបទ «​ន័យ​នីយកម្ម​» នា​សិក្ខាសាលា ស្ដីពី​«​ពិពិធ​ភាព​នៃ​ភាសា​ខ្មែរ​» កាលពី​ថ្ងៃទី​១៥ ខែកញ្ញា នៅ​រាជបណ្ឌិត្យសភាកម្ពុជា  លោក ច័ន្ទ សំណព្វ បានកំណត់​និយមន័យ​ពាក្យ​ថា «​បំណកស្រាយ​ន័យ​» គឺជា​ការវិនិយោគ​គំនិត នៃ​បុគ្គល ដែល​ព្យាយាម​អត្ថាធិប្បាយ ពី​ន័យ​ដោយមាន ឬ​គ្មាន​សង្គតិភាព ទៅនឹង​ន័យ​ដែល​ខ្លួន​ខិតខំ​បកស្រាយ​។ 

​លោក ច័ន្ទ សំណព្វ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារតែ​បញ្ហា បំណកស្រាយ​ន័យ​នេះ អ្នកសិក្សា អ្នកស្រាវជ្រាវ ជជែក​គ្នា​មិនចេះ​ត្រូវ​គ្នា​នោះទេ​។ រហូត​អ្នកខ្លះ​ថា ជា​សង្គ្រាម​ប៉ាកកា ព្រោះ​ឈ្លោះ​គ្នា នៅត្រង់ចំណុច​បកស្រាយ​ន័យ​នេះ ដោយ​គាត់​ច្រឡំ បំណកស្រាយ​ន័យ ទៅជា​ន័យ ឬ​ទៅជា​អត្ថន័យ ព្រោះតែ​គាត់​ចែក​មិន​ដាច់​រវាង​ពាក្យ​ទាំងនេះ​»​។

​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​របស់លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដូចតទៅ​៖