ជំនឿកាដូ ៩ យ៉ាង ហាមជូនមនុស្សដែលអ្នកស្រឡាញ់ ព្រោះអាចនាំឱ្យស្នេហាបែកបាក់

6 Videos


អ្នកដែលកំពុងមានសេចក្តីស្នេហានៅពេលដល់ថ្ងៃសំខាន់ម្តងៗក្នុងនោះដូចជា ថ្ងៃបុណ្យសិទ្ធនារី បុណ្យនៃសេចក្តីស្រឡាញ់ ឬសូម្បីតែបុណ្យគ្រិសម៉ាស ម្តងៗតែងទទួលបាននូវកាដូពីមនុស្សសំខាន់របស់ខ្លួន។ទោះបីយ៉ាងណាការផ្តល់កាដូវាជាផ្នែកមួយសំខាន់ផងដែរសម្រាប់ជួយផ្គាប់ចិត្តដល់ដៃគូរបស់ខ្លួន។

អ្នកដឹងទេកាដូខ្លះវាមិនត្រឹមតែពុំបានផលទេប៉ុន្តែវាបានជំរុញឱ្យសេចក្តីស្នេហារបស់អ្នកប្រេះឆាផង។មានជំនឿជាច្រើនពាក់ព័ន្ធជាមួយការឱ្យកាដូនេះ។ក្នុងនោះអ្នកខ្លះបានហាមប្រើឱ្យកាដូមួយចំនួនដល់គ្នាពីព្រោះគេជឿថាវាងាយធ្វើឱ្យសេចក្តីស្នេហាបែកបាក់។ តើកាដូអ្វីខ្លះគេហាមឱ្យដល់ដៃគូស្នេហា៖

១)ទឹកអប់
នៅពេលដែលយើងបាញ់ចេញទៅថ្មីៗទឹកអប់គឺបានជះក្លិនយ៉ាងឈ្ងុយឈ្ងុបគួរជាទីពេញចិត្តប៉ុន្តែនៅពេលដែលយើងទុកចោលយូរទៅក្លិនរបស់វាក៏បាត់បន្តិចម្តងៗរហូតទាល់តែអស់តែម្តង ។ ដោយសារបញ្ហានេះហើយទើបគេប្រៀបដូចសេចក្តីស្នេហា បើកាដូបែបនេះប្រៀបដូចការដាក់ទំនាយខ្លួនឯងដែលល្អតែពេលដំបូង ហើយនៅពេលយូរៗទៅនឹងសាបសូន្យទៅវិញ ។ ហេតុនេះហើយសួរថាបើគេមានជឿនបែបនេះទៅហើយតើយើងគួរឱ្យកាដូមួយបែបនេះដល់គ្នាបន្តទៀតឬយ៉ាងម៉េច?

២)នាឡិកា
ជារបស់ដែលយើងគួរប្រយ័ត្នប្រយែងក្នុងការឱ្យដល់គ្នា ពីព្រោះថានាឡិកាដើរបានតែតាមថាមពលថ្ម ពន្លឺព្រះអាទិត្យ ឬការប្រើគ្រឿងម៉ាស៊ីនប៉ុណ្ណោះ ។ ហេតុនេះនៅពេលដែលយើងមិនបានថែទាំ ឱ្យបានល្អឬដាក់ថ្មតាមការកំណត់ពេលវេលាវានឹងឈប់ដើរភា្លម ។ បើយើងក្រឡេកមើលសេចក្តីស្នេហាវិញគឺមានលក្ខណៈដូចគ្នាគឺបើកាលណាយើងមិនបានយកចិត្តទុកដាក់ពូនជ្រោយទេសេចក្តិស្នេហានឹងក្លាយជាសាបសូន្យឬពេលខ្លះថែមទាំងប្រែទៅល្វីងជូរចត់ពុំខាន ។

៣) ស្បែកជើង

ការផ្តល់ស្បែកជើងជាកាដូត្រូវបានគេហាមឃាត់ដូចក្នាពីព្រោះថារបស់គូរ ដែលខ្វះគ្នាមិនបាន ។ វាស្ថិតនៅក្រោមម្ចាស់ប្រើតែមួយហើយត្រូវបានគេដើរជាន់ឈ្លីគ្រប់បែបយ៉ាងថែមទៀត ។ ហេតុនេះសម្រាប់អ្នកដែលកំពុងស្ថិតនៅក្នុងដៃគូស្នេហាមិនទាន់រៀបការនោះជាការមិនល្អទេសម្រាប់ការផ្តល់កាដូមួយនេះ ។ ដោយសារមូលហេតុនេះហើយការទិញកាដូដល់គ្នាត្រូវបានគេហាមឃាត់ពីព្រោះថាវាជាសញ្ញាអាក្រក់នាំជួបស្នេហាបែកបាក់ ។

៤)សម្លៀកបំពាក់ពណ៌ខ្មៅ
តាមជំនឿបុរាណពណ៌ខ្មៅជាវត្ថុមិននាំមកនូវជ័យមង្គល។ព្រោះតែមូលហេតុនេះហើយការដែលទិញសម្លៀកបំពាក់ពណ៌ខ្មៅ ស្បែកជើងពណ៌ខ្មៅមិនល្អ ។ សម្លៀកបំពាក់ទាំងនេះគេច្រើនប្រើតែទៅលើបុណ្យសព្វហើយបើយើងទិញសម្លៀកបំពាក់បែបនេះឱ្យដល់គ្នានោះគិតមើលចុះថាវាផ្តល់ផលល្អឬក៏អត់ ។

៥)ក្រាសសិតសក់
តាមពិតហើយក្រាសមិនសូវមានមនុស្សទិញជាកាដូឱ្យដល់គ្នានោះទេ ។ ទោះបីយ៉ាងណារបស់មួយនេះត្រូវបានគេចាត់ទុកថាមិនល្អដូចគ្នាពីព្រោះថាជារបស់ដែលមានប្រហោងកណ្តាលដែលមិនស្អិតជាប់គ្នា ម្ល៉ោះហើយបើទិញក្រាសសិតសក់ឱ្យគ្នាគេប្រៀបដូចការ ឃ្លាតពីគ្នា នាំកើតការរកាំរកូសនិងរឿងរាវបែកបាក់កើតឡើង ។

៦)របស់មុត
របស់មុតមានដូចជា កាំបិត កន្ត្រៃ ជាដើម ។ របស់មួយបែបនេះក៏ត្រូវបានគេមានជំនឿថានាំគ្រោះថ្នាក់ បើមានការទិញឱ្យគ្នានាំកើតការជួបឧប្បត្តិហេតុ ជោគសំណាងអាក្រក់ និងពិសេសកើតរឿងរាវ ជាមួយគ្នាជាមួយគ្នាញឹកញាប់ ។

៧)របស់ដែលងាយបែកបាក់

នៅពេលជួបកែវដ៏ស្រស់ស្អាតមនុស្សជាច្រើនតែងទិញជាកាដូដល់គ្នា ព្រោះតែយល់ឃើញថាការទិញកែវនៅពេលលើកយកផឹកពេលណាតែងនឹកឃើញដល់រូបគេជានិច្ច ។ តាមពិតហើយការទិញរបស់មួយបបនេះបែរជាផ្តល់ផលអាក្រក់ទៅវិញ។ក្រៅពីនេះការទីញសម្ភារៈជាដីឥដ្ឋឬក្បឿងត្រូវបានគេហាមដូចគ្នាពីព្រោះថារបស់ទាំងនេះងាយបាក់បែកដែលលលធ្វើឱ្យសេចក្តីស្នេហាងាយត្រូវចែកផ្លូវគ្នាទៅតាឆមនោះជានិច្ច។

៨)កន្សែងជូតមុខ
កន្លែងជូតមុខដែលគេប្រើសម្រាប់សម្អាតផ្ទៃមុខនិងរួមទាំងប្រើសម្រាប់ជូតទឹកភ្នែកផងត្រូវបានគេជំនឿថាហាមឱ្យកាដូដល់ដៃគូស្នេហា ។ ព្រោះថាការឱ្យរបស់មួយនេះប្រៀបដូចការត្រៀមទុកជូតឺកភ្នែកជាមុន ។

៩)ម្ជុលខ្ទាស់
បើទោះបីម្ជុលខ្ទាស់ជារបស់មួយគេសម្រាប់ប្រើគ្រឿងតុបតែងលើសម្លៀកបំពាក់ កាបូបក្តី ប៉ុន្តែរបស់មួយនេះគេប្រើចាក់ដោតតាមរបស់របរ ហេតុនេះគេប្រៀបដូចជាការចាក់ដោតបេះដូងក្នុងនេះមានទាំងការឈឺចាប់និងរឿងរាវខ្លោចផ្សារតែប៉ុណ្ណោះ ។ របស់ទាំងអស់នេះបើយើងមិនបានគិតដល់អត្ថន័យទេពិតជាយល់ឃើញថាសក្តិសមទិញឱ្យដល់ដៃគូស្នេហារបស់ខ្លួនហើយប៉ុន្តែតាមជំនឿនោះមិនល្អសោះឡើយ ។ នេះជាជំនឿមួយដែលអ្នកត្រូវសម្រេចចិត្តថាគួរធ្វើតាមឬក៏អត់ព្រោះនេះគ្រាន់តែជំនឿបុរាណប៉ុណ្ណោះឯង ៕
ដេប៉ូ