លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងប៉ុស្គិ៍កង់ឡង់ ព្រោះតែលុយ និងលាភសក្ការៈ បើកដៃឈ្មួញដឹកឈើ ចេញយកទៅលក់ឲ្យថៅកែវៀតណាម យ៉ាងគគ្រឹកគ្រេង

ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ជំនួញឈើប្រណិត ចាប់ កក្រើកឡើងវិញ យ៉ាងគគ្រឹកគគ្រេង នៅប៉ុស្តិ៍ដាក់ដាំ និងប៉ុស្តិ៍កង់ឡង់ ក្នុងទឹកដី ស្រុក អូររាំងខេត្តមណ្ឌលគីរី ដែលគេសង្ស័យថា លោក យ៉ូ សុធា មេប៉ុស្តិ៍ ជាអ្នក ឃុបឃិត លាបាតដៃទទួលប្រាក់ ពីឈ្មួញទើប ឡានដឹកឈើឆ្លងកាត់ទីនោះយ៉ាង អាណាធិបតេយ្យគ្មានការទប់ស្កាត់។

បើតាមសេចក្ដីយការណ៏បានឲ្យដឹងថា កន្លងមកនេះដោយសារបើកដៃ លោក យ៉ូ សុធា មេប៉ុស្តិ៍ ច្រកដាក់ដាំនិងប៉ុស្គិ៍កង់ឡង់គឺឈ្មួញបានប្រើរថយន្ដម៉ាក លុចស៊ីស ឡង់គ្រីសរ័ ដឹកឈើប្រណិត ចរាចរណ៍ទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ព្រៃ អភិរក្ស ជីវៈចម្រុះWCSចេញពីស្រុកអូររាំងនឹងចេញមកពីភូមិពូតាំងនិងពីទីរួមខេត្តមណ្ឌល គិរី មានរថយន្តដឹកឈើពី២៥ ទៅ៣០គ្រឿង សំរុកដឹកចេញទៅ ប្រទេស វៀណាម យ៉ាងគគ្រឹកគ្រេងយកទៅលក់អោយឈ្មួញឈ្មោះជឿងជាជនជតិវៀតណាម ដែល ជាដៃគូររកស៊ីជាមួយលោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ។

ពាក់ពន្ឋ័ករណីខាងលើ សែនសុខ  មិនអាចទាក់ទងការបំភ្លឺពីលោក យ៉ូ សុធា មេ ប៉ុស្តិ៍ ច្រកដាក់ដាំបាននៅឡើយទេ ៕ ដោយ ពៅ. ស៊ីណា

លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងប៉ុស្គិ៍កង់ឡង់ ព្រោះតែលុយ និងលាភសក្ការៈ បើកដៃឈ្មួញដឹកឈើ ចេញយកទៅលក់ឲ្យថៅកែវៀតណាម យ៉ាងគគ្រឹកគ្រេង

  • លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងប៉ុស្គិ៍កង់ឡង់ ព្រោះតែលុយ និងលាភសក្ការៈ បើកដៃឈ្មួញដឹកឈើ ចេញយកទៅលក់ឲ្យថៅកែវៀតណាម យ៉ាងគគ្រឹកគ្រេង已关闭评论
  • 15 views
  • Hide Sidebar
    A+