សម្ព័ន្ធមិត្តរុស្សុីចោទប្រកាន់អាមេរិកថា គាំទ្រក្រុមឧទ្ទាម ISIS សម្លាប់កងកម្លាំងសុីរី

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ មន្ដ្រីក្រសួងការបរទេសសុីរីបានថ្លែងការណ៍ចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា បានគាំទ្រក្រុមឧទ្ទាម ISIS ក្រោយមានការវាយប្រហារតាមដែនអាកាសដឹកនាំដោយសហរដ្ឋអាមេរិកសម្លាប់កងកម្លាំងទាហានសុីរីចំនួន៦២នាក់ នៅភាគខាងកើតខេត្ត Deir Ezzor ប្រទេសសុីរី ដែលជាសម្ព័ន្ធមិត្តរបស់មហាអំណាចរុស្សុី ។

សម្ព័ន្ធមិត្តរុស្សុីចោទប្រកាន់អាមេរិកថា គាំទ្រក្រុមឧទ្ទាម ISIS សម្លាប់កងកម្លាំងសុីរី

សារព័ត៌មានបរទេសបានផ្សព្វផ្សាយឲ្យដឹងថា យន្ដហោះចម្បាំងសហរដ្ឋអាមេរិកប្រមាណពី៣គ្រឿងទៅ៤គ្រឿង ហោះហើរចេញពីភាគខាងលិចព្រំដែនប្រទេសអុីរ៉ាក់ ធ្វើការវាយប្រហារតាមដែនអាកាសរយៈពេលប្រមាណ២០នាទីលើក្រុមឧទ្ទាម ISIS នៅតំបន់ភ្នំ Thardeh ភាគខាងកើតខេត្ត Deir Ezzor ចំទីតាំងបន្ទាយទាហានសុីរី បណ្ដាលឲ្យកងកម្លាំងសុីរីស្លាប់បាត់បង់ជីវិតចំនួន៦២នាក់ ដែលជាការវាយប្រហារលើកទី២របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦នេះ ។

សម្ព័ន្ធមិត្តរុស្សុីចោទប្រកាន់អាមេរិកថា គាំទ្រក្រុមឧទ្ទាម ISIS សម្លាប់កងកម្លាំងសុីរី

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះឲ្យដឹងថា ផ្អែកតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសុីរីពាក់ព័ន្ធនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាព័ស្ដុតាងយ៉ាងច្បាស់បង្ហាញថា សហរដ្ឋអាមេរិកជាប្រទេសគាំទ្រក្រុមឧទ្ទាម ISIS ៕

សម្ព័ន្ធមិត្តរុស្សុីចោទប្រកាន់អាមេរិកថា គាំទ្រក្រុមឧទ្ទាម ISIS សម្លាប់កងកម្លាំងសុីរី

 

Related