លោក ហង់ ជួនណា​រ៉ុ​ន​៖ ហ្វេ​ស​ប៊ុ​ក គឺជា​កាំ​បិតមុខ​ពីរ​ និពន្ធដោយ : រ៉ឹម ភារី       September-18-2016, 10:19 pm         247

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ហង់ ជួនណា​រ៉ុ​ន​៖ ហ្វេ​ស​ប៊ុ​ក គឺជា​កាំ​បិតមុខ​ពីរ​​ភ្នំពេញ​៖ លោក ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ហ្វេ​ស​ប៊ុ​ក គឺជា​កាំ​បិតមុខ​ពីរ​សម្រាប់​សិស្ស​។ ពួកគេ​អាច​ទទួលបាន​ព័ត៌មាន និង​ចំណេះ​ដឹងបាន​ឆាប់រហ័ស​ពី​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ប៉ុន្តែ​សិស្ស​នឹង​ខាត​ពេល បើ​ពួកគេ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​។​

«​ហ្វេ​ស​ប៊ុ​ក គឺជា​កាំ​បិតមុខ​ពីរ​។ យើង​អាច​ទាញយក​ចំណេះដឹង​ពី​ហ្វេ​ស​ប៊ុ​ក តែបើ​យើង​លេង​ធម្មតា​គឺ​នាំ​ឲ្យ​ខាត​ពេល ដែល​អាចធ្វើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទៅជា​ញៀន​ហ្វេ​ស​ប៊ុ​ក​ថែមទៀត​»​។ នេះ​គឺជា​ប្រសាសន៍​របស់ លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ក្នុង​សិក្ខាសាលា​តម្រង់ទិស​មុខ​ជំនាញ​សម្រាប់​សិស្ស​ជាប់​បាក់​ឌុប ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន CAM-ASEAN នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន កាលពី​ថ្ងៃទី​១៧ ខែកញ្ញា​។ ការ​ថ្លែង​របស់ លោក ហង់ ជួនណា​រ៉ុ​ន គឺ​បន្ទាប់ពី​លោក​លើកឡើង​ពី​យន្តការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានដាក់​កម្មវិធី​មួយចំនួន បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀន និង​ស្វែងរក​ព័ត៌មាន​ដោយ​ខ្លួនឯង តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​សូម​ស្តាប់​ប្រសាសន៍​របស់ លោក ហង់ ជួនណា​រ៉ុ​ន ដូចតទៅ​នេះ​៖