អាជ្ញាធរខណ្ឌជ្រោយចង្វារ កំទេចសំណង់សួនច្បារ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ទេចខ្ទី

រាជធានីភ្នំពេញ ៖ កាលពីវេលាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌ ជ្រោយ ចង្វារ សហការជាមួយ អាជ្ញាធរសង្កាត់ជ្រោយចង្វារ ប្រជាការពារ កម្លាំងសណ្ដាប់ ធ្នាប់ខណ្ឌ បានចុះរុះរើ សំណង់សួនច្បារអត់ច្បាប់ ដែលសង់រំលោភលើផ្លូវ សាធារ ណៈ របស់លោក ប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈអាជ្ញាធរសង្កាត់ – ខណ្ឌ័ ចុះណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសារមកហើយ តែម្ចាស់សំណង់ មិនសហការ ទើបអាជ្ញាធរប្រើវិធានការរដ្ឋបាលរុះរើកម្ទេចតែម្តង ហើយក៏មានប្រតិ កម្ម ពីសំណាក់ភរិយារបស់រដ្ឋមន្ត្រី។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរៗតំបន់នោះ គាំទ្រ ចំណាត់ការអាជ្ញាធរ ចំពោះសំណង់ខុសច្បាប់ទាំងនោះ កុំ អាងតែមានអំណាចបុណ្យសក្តិ ជារដ្ឋមន្ត្រី ធ្វើអ្វីស្រេចតែអំពើចិត្ត។

ប្រភពបានអោយដឹងថា ការចុះរុះរើសំណង់សួន អត់ច្បាប់រំលោកលើផ្លូវ ដែលមាន ទីតាំងនៅផ្លូវ ទន្លេមេគង្គក្រុមទី៩ភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ភរិយា លោករដ្ឋមន្ត្រីនិយាយថា ពួកគាត់បានមកនៅ មាត់ទន្លេនេះតាំង ពីច្រើន ឆ្នាំ មកម្ល៉េះដូច្នេះរឿងអីអាជ្ញាធរមករុះបំផ្លាញពួកគាត់ចោលទទេៗបែបនេះព្រោះដីនេះ គាត់ ទិញមាន ប្លង់ត្រឹមត្រូវ ហេតុអីមករុំរើ ដោយគ្មានក្រដាសស្នាម។

ដោយឡែក លោក សែម ដារិន នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ត្រូវតែចុះរុះរើសំណង់ ប៉ះពាល់ផ្លូវនេះ ជាបន្ទាន់ក្រោយ ពីសង្កាត់-ខណ្ឌ័ចុះណែនាំ និងជូនដំណឹង ដល់ម្ចាស់សំណង់ជាច្រើន លើករួចមកហើយ។ ការដែលអាជ្ញាធរ រុះរើ សំណង់សួននេះគឺដើម្បីបម្រើផលប្រយោជន៍ជាតិ ផលប្រយោជន៍រួម មិនមែន ប្រយោជន៍បុគ្គលទេ។

លោកនាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងបន្តថា សូម្បីតែសំណង់ភូមិ គ្រឹះរបស់ លោករដ្ឋមន្ត្រី ប៉ាន សូស័ក្តិ ដ៏ធំស្កឹមស្កៃ ដែលសង់នៅមាត់ទន្លេមេគង្គ នេះក៏អត់ច្បាប់ដែរ ព្រោះតាមផ្លូវច្បាប់ គឺមិនបានចេញច្បាប់ឲ្យសាងសង់ សំណង់ រឹងមាំនៅមាត់ទន្លេទេប៉ុន្តែម្ចាស់សំណង់នេះអាងអំណាច មិនសហការជាមួយអាជ្ញា ធរឡើយ៕

អាជ្ញាធរខណ្ឌជ្រោយចង្វារ កំទេចសំណង់សួនច្បារ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ទេចខ្ទី អាជ្ញាធរខណ្ឌជ្រោយចង្វារ កំទេចសំណង់សួនច្បារ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ទេចខ្ទី អាជ្ញាធរខណ្ឌជ្រោយចង្វារ កំទេចសំណង់សួនច្បារ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ទេចខ្ទី