គួរពិសាអាហារអ្វីខ្លះ ដើម្បីកុំឱ្យមានអារម្មណ៍តានតឹង និង ស្ត្រេស

6 Videos


ប្រភេទអាហារគឺជាជម្រើសមួយដ៏ប្រសើរចំពោះសុខភាព ហើយប្រសិនបើអ្នកមិនបានដឹងពីប្រភេទអាហារ ណាដែលសក្តិសមសម្រាប់រាងកាយអ្នកទេនោះ វានឹងបង្ករអោយរាងកាយទ្រុឌទ្រោមនិងចុះខ្សោយនៅថ្ងៃ អនាគត ។

បើតាមការសិក្សាបានអោយដឹងថាការពិសារអាហារមិនបានសមស្របតាមអ្វីដែលរាងកាយត្រូវការ វានឹងប៉ះពាល់ដល់សុខភាពជាក់ជាមិនខាន ជាពិសេសសុខភាពពោះវៀន រហូតដល់ខួរក្បាល ជាលទ្ធផលវានឹងបណ្តាលអោយអារម្មណ៍ប្រែប្រួលទៅតាមប្រភេទអាហារដែលពិសារជារៀងរាល់ថ្ងៃ ។

ហេតុដូច្នេះហើយបានជាមនុស្សមួយចំនួនតែងប្រឈមមុខនឹងបញ្ហាស្ត្រេះ អន្ទះសារ និងតានតឹងក្នុងអារម្មណ៍ ដោយមិនដឹងមូលហេតុ និងច្រើនបន្ទោសទៅលើសំពាធការងារ និងបញ្ហាប្រឈមប្រចាំថ្ងៃទៅវិញ ។ ដូច្នេះ វាត្រូវដល់ពេលអ្នក គួរគិតគូរពីប្រភេទអាហារដែលបរិភោគវិញម្តងហើយ ។ អាហារទាំង ៥ប្រភេទខាងក្រោមអាចជួយដោះស្រាយបញ្ហាតានតឹងក្នុងអារម្មណ៍បាន ៖

១. ស្ពៃពួយឡាំង ៖
ស្ពៃនេះគឺជាប្រភេទស្ពៃដែលជួយអោយអារម្មណ៍អ្នកស្រស់ស្រាយ ព្រោះវាមានសារធាតុម៉ាញ៉េស្យូម និងរ៉ែខនិជខ្ពស់ ម៉ាញ៉េស្យូម និង វីតាមីន B ។ បើតាមការសិក្សាមួយចំនួនបានអោយដឹងថា ឥទ្ធិពលរបស់វាអាចជួយកាត់បន្ថយសភាពអន្ទះសារក្នុងអារម្មណ៍បានប្រសើរបំផុត ។

គួរពិសាអាហារអ្វីខ្លះ ដើម្បីកុំឱ្យមានអារម្មណ៍តានតឹង និង ស្ត្រេស

២. អ័យស្ទើរ ៖
អ្នកស្រាវជ្រាវបានរកឃើញថា បើអ្នកពិសារអ័យស្ទើរ ក៏អាចជួយកាត់បន្ថយអាការៈរោគនៃភាពអន្ទះសារ និង បាក់ទឹកចិត្តបានដែរ ព្រោះក្នុងអ័យស្ទ័រមានសារធាតុសង្កសីច្រើន ។ ក្នុងអ័យស្ទើរ ៦គ្រាប់ មានសារធាតុសង្កសីរហូតដល់ទៅ
៣៣មីលីក្រាមឯណោះ គឺមានចំនួនច្រើនរហូតដល់ទៅ ៣ដងលើសពីសារធាតុ ដែលរាងកាយត្រូវការប្រចាំថ្ងៃ ។

គួរពិសាអាហារអ្វីខ្លះ ដើម្បីកុំឱ្យមានអារម្មណ៍តានតឹង និង ស្ត្រេស

៣. ត្រី ៖
ពិតហើយត្រីគឺជាអាហារដែលចាំបាច់ ដោយសារវាមានសមាសធាតុប្រឆាំងនឹងសភាពតានតឹងក្នុងអារម្មណ៍ បាន ដូច្នេះអ្នកអាចពិសារត្រីគ្រប់ប្រភេទជាពិសេសត្រីសមុទ្រ ដោយក្នុងត្រីសមុទ្រមានអាស៊ីតអាមីណូ អាស៊ីតខ្ពស់ មានសារធាតុ លីស៊ីន (Lysine) ជួយពង្រឹងដល់ការបញ្ចូនពត៌មានតាមសរសៃប្រសាទ និងកាត់បន្ថយស្ថានភាពតានតឹងក្នុងអារម្មណ៍ កាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេះ (cortisol hormone) ។ ក្នុងសាច់ត្រីគឺមានសំបូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាសារធាតុមួយងាយយកាត់បន្ថយសភាពអន្ទះសារក្នុងអារម្មណ៍បាន ។

គួរពិសាអាហារអ្វីខ្លះ ដើម្បីកុំឱ្យមានអារម្មណ៍តានតឹង និង ស្ត្រេស

៤. អាហារអូត (Oats) ៖
អាហារប្រភេទនេះក៏អាចាត់ទុកថាជាអាហារថ្នាំព្យាបាលមួយផងដែរសម្រាប់ព្យាបាលប្រព័ន្ធសរសៃប្រសាទ វាអាចជួយសម្រួលអារម្មណ៍ដែលតានតឹង និងស្ត្រេះខ្លាំង ។ ដោយឡែកបើអ្នកមិនចូលចិត្តអាហារប្រភេទនេះ អ្នកក៏អាចពិសារគ្រាប់ធញ្ញជាតិមួយចំនួនក៏បាន ។ ជាទូទៅអាហារទាំងនេះជួយបន្ថយកម្រិតតានតឹងធ្ងន់ធ្ងរមក ធូរស្រាល និង ស្តារឡើងវិញនូវប្រព័ន្ធប្រសាទដែលចុះខ្សោយ ។

គួរពិសាអាហារអ្វីខ្លះ ដើម្បីកុំឱ្យមានអារម្មណ៍តានតឹង និង ស្ត្រេស

៥. មិនត្រូវពិសារអាហារផ្អាប់ ៖
អាហារដែលផ្អាប់ទុកយូរដូចជាប្រហុក ផ្អក និងជ្រក់ផ្សេងៗ ច្រើនមានបរិមាណបាក់តេរីខ្ពស់ ដែលវាមកកក ផ្តុំក្នុងក្រពះ ហើយសារធាតុមីក្រុបខ្លះអាចប៉ះពាល់ដល់ការរំលាយអាហារ និងធ្វើអោយក្រពះចុះខ្សោយ ។ នៅពេលក្រពះចុះខ្សោយហើយនោះ វានឹងប៉ះពាល់ដល់ផ្លូវអារម្មណ៍មិនខាន ។ អាហារដែលផ្អាប់មិនត្រឹមតែ អាហារដូចរៀបរាប់ខាងលើនោះទេ ប៉ុន្តែអាហារមួយចំនួនដូចជា ទឹកដោះគោរជូរ គីមឆី (kimchi) ត្រសក់ត្រាំ ស្វាយត្រាំនិងអាហារផ្អាប់ទុកនានា ក៏ធ្វើអោយកម្រិតស្ត្រេះក្នុងអារម្មណ៍កាន់តែកើនឡើងផងដែរ ៕ សុផល

គួរពិសាអាហារអ្វីខ្លះ ដើម្បីកុំឱ្យមានអារម្មណ៍តានតឹង និង ស្ត្រេស