ធ្វើ​ដូចម្តេច ទើប​អាច​មាន​កូន ក្រោយពេលរ​លូត​រួច​?

ធ្វើ​ដូចម្តេច ទើប​អាច​មាន​កូន ក្រោយពេលរ​លូត​រួច​?

​សម្រាប់​ស្ត្រី​មួយចំនួន ការ​រលូត​កូន ប្រហែល​ក្លាយ​ជា​បទពិសោធន៍​ដ៏​ឈឺចាប់ និង​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយជីវិត​។ វា​អាច​ធ្វើឲ្យ​ស្ត្រី​ស្ត្រេ​ស និង​ចង់ដឹងថា​តើ ពេលណា និង​វិធី​ណាខ្លះ ដែល​អាច​ធ្វើឲ្យ​គេ ឆាប់​មាន​ផ្ទៃពោះ​វិញ​បាន​។ សម្រាប់​ស្ត្រី​មួយចំនួន ការ​រលូត​កូន អាច​ធ្វើឲ្យ​គេ​បាក់​ទឹកចិត្ត និង​បាក់ស្បាត​លែង​ហ៊ាន​យក​កូន​ទៀតផង​។​

​យ៉ាងណាមិញ បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព​យើង បានឲ្យដឹងថា ក្រោយពេលរ​លូត​កូន ស្ត្រី​ភាគច្រើន នឹង​ឆាប់​មាន​កូន​វិញ​ណាស់ ដោយ​គ្រាន់តែ​អ្នក ធ្វើ​តាម​ការណែនាំ ក៏​ដូច​ជា​គន្លឹះ​ថែរក្សា​សុខភាព​មួយចំនួន​ប៉ុណ្ណោះ​។​

ការ​រលូត​កូន អាច​បណ្តាលមកពី​អ្នក មិនសូវ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ខ្លួនឯង ដូចជា បន្ត​ធ្វើការ​ធ្ងន់ ឈោង​ចាប់​នេះ​ចាប់​នោះ ញ៉ាំ​អាហារ​គ្មាន​សារធាតុចិញ្ចឹម ការរង​របួស​លើ​រាងកាយ ការជក់បារី និង​ការ​ផឹកស្រា​ជាដើម ដូច្នេះ បើ​អ្នកដោះស្រាយ​បញ្ហា​ទាំងនេះ​បាន មិន​យូរ​ទេ អ្នក​អាច​មាន​កូន ហើយ​សម្រាល​គេ បាន​យ៉ាង​ជោគជ័យ និង​មាន​សុខភាព​ល្អ​ជាមិនខាន​។​

ក្រៅពីនេះ អ្នក​ក៏​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ កុំ​គិត​ច្រើន​អំពី​រឿង​ដែល​កើតឡើង ហើយ​ស្វែងរក​ជំនួយ ក៏ដូចជា​ការគាំទ្រ ពី​សំណាក់​ក្រុមគ្រួសារ និង​ស្វាមី​របស់​អ្នក​។ មុន​ពេល​រួមភេទ​យក​កូន​ម្តងទៀត អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ទៅពិនិត្យ​សុខភាព​ជា​ប្រចាំ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។