Man Utd បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៥ ក្រោម​ថ្វី​ដៃ​​ក្រុម​ Watford

បិសាច​ក្រហម​ Manchester United បាន​បរាជ័យ​សារ​ជាថ្មី​ទៀត​ហើយ​ក្រោម​ថ្វី​ដៃ​ម្ចាស់​ផ្ទះ​ Watford ៣-១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Premier League សប្ដាហ៍​ទី​៥។

 

 

Man Utd បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៥ ក្រោម​ថ្វី​ដៃ​​ក្រុម​ Watford

 

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាង​ ២១១១៨ នាក់​ ម្ចាស់​ផ្ទះ​ចាប់​ផ្ដើម​ការ​ប្រកួត​បាន​យ៉ាង​ល្អ​ ក្នុង​នោះ​អាច​ទម្លាយ​សំណាញ់​ទី​ Man Utd បាន​សម្រេច​នៅ​នាទី ៣៤​ ដោយ​កីឡាករ Capoue​។ ចូល​មក​ដល់​តង់​ទី​២ បាន​១៧​នាទី​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Rashford មាន​ឱកាស​តាម​ស្មើ​បាន​វិញ​ ១-១។

 

យ៉ាង​ណា​ក៏​ដោយ​នៅ​​នាទី​៨៣​​ Man Utd ត្រូវ​រង​គ្រោះ​ម្ដង​ទៀត​បន្ទាប់​ពី​ Zuñiga ស៊ុត​នាំ​មុខ​ឲ្យ Watford ២-១ មុន​ពេល​ Deeney បន្ថែម​គ្រាប់​ទី​៣ នៅ​នាទី​៩០+៥ ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ។

 

 

Man Utd បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៥ ក្រោម​ថ្វី​ដៃ​​ក្រុម​ Watford

 

នេះ​ជា​បរាជ័យ​៣​ប្រកួត​ជាប់​ៗ​គ្នា​សម្រាប់​ក្រុម​​លោក Mourinho ក្រោយ​ចាញ់​ Man City កាល​ពី​សប្ដាហ៍​មុន និង​ចាញ់​នៅ​ Europa League ហើយ​វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ​គិត​ចាប់​ពី​ឆ្នាំ​ ២០០២ សម្រាប់​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ ដែល​ចាញ់​៣​ប្រកួត​ជាប់​គ្នា​​ បន្ទាប់​ពី​លោក​ធ្លាប់​មាន​កំណត់​ត្រា​អាក្រក់​នេះ​ម្ដង​កាល​ពី​ដឹក​នាំ FC Porto៕

 

 

Man Utd បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៥ ក្រោម​ថ្វី​ដៃ​​ក្រុម​ Watford

 

Man Utd បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៥ ក្រោម​ថ្វី​ដៃ​​ក្រុម​ Watford

 

Man Utd បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​៥ ក្រោម​ថ្វី​ដៃ​​ក្រុម​ Watford

 

 

ប្រែ​សម្រួល៖​ វីរ៉ុត
ប្រភព៖ BBC