នៅ​មិន​នៅ​ឲ្យ​សង្សារ​ថត​ស្រាត​ផ្ញើ​ឲ្យ​មើល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បន្ទាប់​ពី​បុរស​រូប​នោះ​ បានឱ្យ​សង្សា​ខ្លួន​ថតរូប​ស្រាត​ ជា​ច្រើន​សន្លឹក​ផ្ញើ​ឱ្យ​ខ្លួន ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ ឈ្មោះ កាន សុ​គ​ន្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ មុ​របរ​សិស្ស ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នារី​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ស្គាល់គ្នា និង​មានការ​រាប់អាន​គ្នា​ជា​មិត្តភក្ដិ​ធម្មតា ។ លុះដល់​ឆ្នាំ​២០១៥​ក៏​មានការ​ស្រឡាញ់​គ្នា​ជា​សង្សារ​រហូត​បាន​ ដេក​រួមរ​ក័​ជាមួយ​គ្នា​ច្រើន​ដង​មក​ហើយ ។

ក្រោយមក​ក៏​បែកបាក់​គ្នា​មួយ​រយៈ រួច​ក៏​ជួប​គ្នា​វិញ ។ ពេល​មួយ ជនសង្ស័យ​បាន​ទៅ​លេង​ម្តាយ​ខ្លួន​ដែល​ទៅ​ធ្វើការ​ នៅ​ប្រទេស​វៀតណាម ហើយ​បាន​ផ្ញើ​សារ​មក​ឲ្យ​នារី​រង​គ្រោះ ដោយ​លួងលោម​ឲ្យ​ថតរូប​ស្រាត​ ៨​ប៉ុស្តិ៍​ផ្ញើរ​តាម​សារ​ឲ្យ​ខ្លួន​ទុក​មើល ។

ដោយសារ​តែ​ក្តី​ស្រលាញ់​ នារី​រង​គ្រោៈ​ក៏​បាន​ថតរូប​ផ្ញើ​ ទៅ​ឲ្យ​តាម​ការ​លួងលោម​មែន ។ ស្រាប់តែ​ប្រហែល​ពាក់កណ្តាល ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​មក​ស្រុក​ខ្មែរ​វិញ ហើយ​បាន​ផ្ញើ​សារ​គំរាម​ ដល់​នារី​រង​គ្រោះ​ថា ត្រូវ​តែ​រក​លុយ​ឲ្យ​បាន​៤០០​ដុល្លារ បើ​មិន​បាន​ទេ ខ្លួន​នឹង​ផ្សាយ​រូប​អាក្រាត​ តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ។

មន្ត្រី​នគរបាល​ បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​គំរាម​បែប​នេះ នារី​រង​គ្រោះ​មានការ​ភ័យ​ខ្លាច បាន​ដើរ​ខ្ចី​លុយ​មិត្តភក្ដិ​ ផ្ញើ​ឲ្យ​ជនសង្ស័យ​ភ្លាម ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ផ្ញើ​សារ​ មក​ម្តងទៀត​តាម​រយៈ​ទូរស័ព្ទ​លេខ ០១០ ៥០៨១០០ ថា ត្រូវ​រក​លុយ​ឲ្យ​បាន​ ៣០០​ដុល្លារ​ទៀត បើ​មិន​បាន​ខ្លួន​នឹង​បង្ហោះ​រូប​ស្រាត​អាសអាភាស តាម​ហ្វេ​ស​ប៊ុ​ក (Facebook) ហើយ ។

ពេល​នេះ​នារី​រង​គ្រោៈ​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ថា ខ្លួន​រក​លុយ​ពី​ណា​បាន គ្មាន​លុយ​ទេ ជនសង្ស័យ​ក៏​បាន​ផ្ញើ​សារ​ឆ្លើយ​ថា ទៅ​ដេក​ជាមួយ​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​បាន​លុយ ។ ពេល​នោះ​នារី​រង​គ្រោះ​ មិនដឹង​រក​លុយ​ឯណា​ក៏​សម្រេចចិត្ត​ ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​តា​ខ្មៅ​នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ តែ​ម្តង ។

ក្រោយ​ពី​បាន​ទទួល​ ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ កម្លាំង​ជំនាញ​យុត្តិធម៌​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​កម្លាំង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨​ខែ​ឆ្នាំ​ដដែល ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​នៅ​ចំណុច​សួនច្បារ​ មាត់ទន្លេ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ខណៈ​ជនសង្ស័យ​ទៅ​យក​លុយ​ ពី​នារី​រង​គ្រោះ​តាម​ការ​ណាត់ជួប ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​គំរាម​ទារ​លុយ​ពី​នារី​រង​គ្រោះជា​ថ្នូរ​និង​ការ​មិន​បង្ហោះ​រូប​អាសអាភាស​របស់​នារី​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​លើក​ទី​១ បាន​៣៥០​ដុល្លា​មិន​ចាំ​ថ្ងៃខែ នៅផ្ទះ​សំណាក់​៣៦២ ទល់មុខ​ផ្សារ​តា​ខ្មៅ​ថ្មី លើក​ទី​២​ទារ​៣០០​ដុល្លារ ដោយ​ណាត់ជួប​គ្នា​នៅ​សួនច្បារ​មាត់ទន្លេ មិន​ទាន់​បាន​លុយ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅ​មិន​នៅ​ឲ្យ​សង្សារ​ថត​ស្រាត​ផ្ញើ​ឲ្យ​មើល