អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​ព្រូឡាន​ម្នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត ឯ​អ្នកបើកបរ​បាន​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ព្រីង ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ហៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទ្រង់ ឃុំ​ព្រៃ​ផ្ទាំ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ចំណែក​អ្នកបើកបរ​រថយន្ត​ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ដោយសារ​ក្រោយ​ពី​កើតហេតុ​ បាន​រត់គេច​ខ្លួន​បាត់ ។

ទាក់ទង​នឹង​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ ចរាចរណ៍​នេះ​ត្រូវ​បាន​អ្នកស្រុក​នៅ​ក្បែរ​ កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​លើ​ដងផ្លូវ​គ្មាន​យានយន្ត​ផ្សេង​នោះ​ទេ គឺ​មាន​តែ​រថយន្ត​ដឹក​កុងតឺន័រ​នេះ​១​គត់ ដូច្នេះ​ហើយ​ទើប​គេ​សន្និដ្ឋាន​ថា មូលហេតុ​ទំនង​មក​ពី​អ្នកបើកបរ​ ងងុយដេក​ពេល​កំពុង​បើកបរ ទើប​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ហើយ​ក្រឡាប់​បែប​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​រថយន្ត​ក្រឡាប់​ភ្លាមៗ ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​នោះ​ទេ គ្រាន់តែ​របួស​ប៉ុណ្ណោះ ប៉ុន្តែ​ជើង​ស្តាំ​របស់​គេ​បាន​គាប​ជាប់​ នឹង​កាប៊ី​ន​រថយន្ត​ដក​មិន​រួច ចំណែក​អ្នកបើកបរ​ដែល​រួម​ដំណើរ ជាមួយ​គ្នា ព្រមទាំង​អ្នកស្រុក​៣-៤​នាក់​ដែល​នៅ​ក្បែ​នោះ​ ក៏​បាន​ព្យាយាម​ជួយ​ទាញ​ ជន​រង​គ្រោះ​ចេញ​ដែរ តែ​ទាញ​មិន​រួច​សោះ រហូត​ទឹក​ចូល​ពេញ​ក្បាល​រថយន្ត និង​លិច​បាត់​ទៅ​ក្នុង​ទឹក​ប្រឡាយ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឈ្លក់ទឹក​ស្លាប់ រីឯ​អ្នកបើកបរ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

រហូត​ដល់​ម៉ោង​៧​ព្រឹក គេ​ឃើញ​សមត្ថកិច្ច​ បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​សម្រួល ចរាចរណ៍​កុំ​ឲ្យ​ស្ទះ ចំណែក​ខាង​តំណាង​ក្រុមហ៊ុន​ ម្ចាស់​កុងតឺន័រ​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ហៅ​រថយន្ត​ ២​គ្រឿង​មក​ស្ទូច​ក្បាល​ រថយន្ត​ឡើង​មក​លើ គាស់​យក​សព​ជន​រង​គ្រោះ​ដឹក​យក​ទៅ​ ស្រុក​កំណើត​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀតង នៅម៉ោង១១៖១៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ២០១៦ កន្លងទៅ នៅលើផ្លូវជាតិលេខ១ នៅមុខផ្នែកសឹករងស្វាយជ្រំ ក្នុងភូមិត្របែក ឃុំស្វាយជ្រំស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូរីស ពណ៌ទឹកប៊ិច ចាស់ ពាក់ស្លាកលេខ ឆ២៦៧០ភព២ អ្នកបើកបរដោយបុរសម្នាក់ឈ្មោះ អាត ធី អាយុ២៥ឆ្នាំ រស់នៅផ្សាអ្នកលឿងភូមិ២ ឃុំព្រែកខ្សាយខ ស្រុកពាមរ៍ ខេត្តព្រៃវែង បានបើកពីកើតមកលិច លុះដល់ចំណុនកើតហេតុ ក៏រ៉េចង្កូតមកខាងស្តាំដៃរួច ក៏ហោះចូលទៅក្នុងស្រះ ក្រឡាប់ផ្ងារជើងតែម្តង។

អ្នកឃើញហេតុការណ៍ បានបន្តទៀតថា ភ្លាមៗនោះគេឃើញ អ្នកបើករថយន្តស្រវេស្រវ៉ា ចេញពីរថយន្តតែសំណាងល្អ មិនបណ្តាលឲ្យរងរបួសធ្ងន់ ឬស្លាប់គ្រាន់តែ រងរបួសស្រាលប៉ុណ្ណោះ ក្រោយពីកើតហេតុសមត្ថកិច្ច ចរាចរណ៍ស្រុកស្វាយជ្រំ បានយករថយន្តដឹកដី មកអូសរថយន្តបង្កហេតុខាងលើ យកទៅរក្សាទុកអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ រង់ចាំម្ចាស់មកដោះស្រាយ ដោយអ្នករងគ្រោះ បញ្ជួនទៅសម្រាក នៅមន្ទីពេទ្យបង្អែកស្វាយជ្រំ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក