ក្រុម​ Watford 3-1 Manchester បន្ថែមភាពអាម៉ាស់ដល់លោក Mourinho (មានវិដេអូ)

ក្រុម Manchester United បានរកបរាជ័យជាលើកទី៣ជាប់ៗគ្នា កាលពីថ្ងៃអាទិត្យ ខណៈដែលលោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅបានឃើញក្រុមរបស់ខ្លួនរងបរាជ័យក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Watford ក្នុងការប្រកួតក្របខ័ណ្ឌ Premier League។

G

G

វាជាលើកទីមួយហើយដែលលោក Mourinho បានរងបរាជ័យជាលើកទី៣ជាប់ៗគ្នាក្នុងរដូវកាលតែមួយ បើគិតចាប់តាំងពីលោកស្ថិតក្នុងក្លិប Porto កាលពីឆ្នាំ២០០២ ហើយការបរាជ័យនេះបានធ្វើឲ្យក្រុមរបស់លោកដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City រហូតដល់ទៅ៦ពិន្ទុ។

G

G

លោក Mourinho បានឲ្យដឹងថា៖ «យើងបានចាប់ផ្តើមរដូវកាលនេះបានយ៉ាងល្អ និងទទួលបានលទ្ធផលល្អជាច្រើន។ ខ្ញុំមានអារម្មណ៍ជាលើកដំបូងថា យើងបានទទួលបរាជ័យ ជួបស្ថានភាពដ៏លំបាកមួយ ហើយកីឡាករមួយចំនួនកំពុងតែជួបការលំបាកក្នុងការដោះស្រាយនឹងភាពអវិជ្ជមាន»។ ខ្សែប្រយុទ្ធ Marcus Rashford បានគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ Etienne Capoue ប៉ុន្តែ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Juan Camilo Zuniga និង Troy Deeney បានជួយឲ្យក្រុម Watford របស់លោក Walter Mazzarri ដណ្តើមបានបីពិន្ទុម្តង៕

សូមទស្សនាវិដេអូ Manchester United 3-1 Watford

ប្រភពព័ត៌មាន៖ Channel News Asia

The post ក្រុម​ Watford 3-1 Manchester បន្ថែមភាពអាម៉ាស់ដល់លោក Mourinho (មានវិដេអូ) appeared first on CamboSport.