លិច​ទូក​ដរ​នៅ​ខេត្ត​អយុធ្យាស្លាប់​១៥​នាក់ ខណៈ​ជាង​១០០​នាក់​ព្រលឹង​ចុង​សក់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១៥​នាក់​បាន​ស្លាប់ និង​១០​នាក់​ផ្សេង​ទៀត កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ទូក​ដរ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង បាន​បុក​របាំង​បេតុង​ទប់​ទឹក​ជំនន់ នៅ​ក្នុង​ខេត្ត​អយុធ្យា (Phra Nakhon Si Ayutthaya) ប្រទេស​ថៃ​ កាល​ពី​រសៀល ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។ ការ​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត និង​សាកសព បាន​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

 

លិច​ទូក​ដរ​នៅ​ខេត្ត​អយុធ្យាស្លាប់​១៥​នាក់ ខណៈ​ជាង​១០០​នាក់​ព្រលឹង​ចុង​សក់

 

រដ្ឋាភិបាល​ខេត្ត​អយុធ្យា លោក Prayoon Rattanasenee បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​ថា ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវ​ការ បាន​កើន​ឡើង​ដល់ ១៥​នាក់ ខណៈ ៤៦​នាក់​បាន​រង​របួស ក្នុង​នោះ ១០​នាក់​រង​របួស​ធ្ងន់។ ក្នុង​ចំណោម​អ្នក​ស្លាប់ ទាំង​១៥​នាក់ ក្នុង​នោះ​រួម​មាន ស្រ្តី​៦​នាក់ បុរស​៦​នាក់ និង​ក្មេង​ប្រុស​ម្នាក់។ រីឯ​ព័ត៌មាន​លម្អិត​នៃ​អ្នក​ស្លាប់​២​នាក់​ទៀត មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ។

 

អភិបាល​រង​ខេត្ត​អយុធ្យា លោក Rewat Prasong បាន​និយាយ​ថា មាន​អ្នក​ដំណើរ​ជាង ១៥០​នាក់​បាន​ស្ថិត​នៅ​លើ​ទូក នៅ​ពេល​គ្រោះថ្នាក់​បាន​កើត​ឡើង ​នា​វេលា​ម៉ោង ៣ និង ១៥​នាទី​រសៀល។ រយៈ​ពេល​ជាង ១២​ម៉ោង ក្រោយ​ពី​ស្វែង​រក មនុស្ស​១៥​នាក់ ត្រូវ​គេ​បញ្ជាក់​ថា បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ទូក​ដរ ដែល​ផ្ទុក​ទៅ​ដោយ​ជនជាតិ​ថៃ-មូស្លីម លិច​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ ចៅប្រាយ៉ា (Chao Phraya)។

 

យោង​តាម​អាជ្ញាធរ​នៃ​នាយកដ្ឋាន​ផ្លូវទឹក បាន​ឲ្យ​ដឹង​ថា ទូក​ដរ​ឈើ ដែល​មាន​ឈ្មោះ​ថា Sombat Mongkolchai Tabtim គឺ​ជា​ទូក​ដឹក​ភ្ញៀវ​ទេសចរ មាន​២​ជាន់ ប្រវែង​២៧​ម៉ែត្រ បាន​ចុះ​បញ្ជី​​នៅ​ក្នុង​ឆ្នាំ​១៩៦៧ ដើម្បី​ផ្ទុក​អ្នក​ដំណើរ​ច្រើន​បំផុត ចំនួន ៥០​នាក់​ប៉ុណ្ណោះ៕

 

លិច​ទូក​ដរ​នៅ​ខេត្ត​អយុធ្យាស្លាប់​១៥​នាក់ ខណៈ​ជាង​១០០​នាក់​ព្រលឹង​ចុង​សក់

 

 

លិច​ទូក​ដរ​នៅ​ខេត្ត​អយុធ្យាស្លាប់​១៥​នាក់ ខណៈ​ជាង​១០០​នាក់​ព្រលឹង​ចុង​សក់

 

លិច​ទូក​ដរ​នៅ​ខេត្ត​អយុធ្យាស្លាប់​១៥​នាក់ ខណៈ​ជាង​១០០​នាក់​ព្រលឹង​ចុង​សក់

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ bangkokpost