ឆេះ​ឆ្លើយ​ទៅ​រួច ! គ្រាន់តែ​ញល់​ៗ​ប៉ុណ្ណោះ

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ដើរទៅ​សួរ​ថា មាន​ឃើញ​មនុស្ស​ប្រុស​២​នាក់​ដើរ​កាត់​ទី​នេះ​ដែរ​ទេ ? បន្ទាប់​មក​ក៏​យកដៃ​មក​កៀកក និង​អង្អែល​ខ្នង​នាង​បង ​ឃើញ​ឱកាសល្អ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ក្នុង​ករណី​សេពសន្ថវៈ​នេះ​ឈ្មោះ បូ សា​ធឿ​ន​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​អណ្ដែត ឃុំ​ស្វាយស ស្រុក​ក្រគរ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​អធិការ​នគរបាល​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ និង​ប្អូនស្រី​ម្នាក់​ទៀត​អាយុ​៨​ឆ្នាំ បាន​ទៅ​ឃ្វាលក្របី​ក្នុង​ព្រៃ​នៅ​ចំណុច​កោះ​កោង ស្ថិត​ក្នុងភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ដែល​នៅ​ទីនោះ​មាន​សភាព​ស្ងាត់ ។ ខណៈ​ពេល​ដែល​ក្មេង​ស្រី​កំពុង​អង្គុយ​លេង​ក្រោម​ដើមឈើ​២​នាក់​បងប្អូន​នោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ បូ សា​ធឿ​ន ដើរ​សំដៅ​មក ហើយ​ធ្វើ​ជា​សួរ​ថា អម្បាញ់មិញ​មាន​ឃើញ​មនុស្ស​ប្រុស​២​នាក់​ដើរ​កាត់​តាម​នេះ​ដែរ​ទេ? ក្មេង​ស្រី​ទាំង​២​នាក់​បាន​ឆ្លើយ​ថា អត់​ឃើញ​ទេ ។ បន្ទាប់​មក​ជន​នោះ​បាន​ដាក់​គូទ​អង្គុយ​ក្បែរ ហើយ​យកដៃ​មក​កៀកក និង​អង្អែល​ខ្នង​នាង​បង ។ ឃើញ​ដូច្នេះ នាង​ប្អូន​បាន​ងើប​ចេញ​ដើរទៅ​ផ្ទះ​ដើម្បី​ប្រាប់​ម្ដាយ ។ ដោយ​ឃើញ​ពេលវេលា​អំណោយផល ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង រួច​ហើយ​គេចខ្លួន​បាត់ ។

លោក​វរសេនីយ៍ទោ ឯម រុន បញ្ជាក់​ថា នៅ​ពេល​នាង​ប្អូន​ទៅ​ប្រាប់​ម្ដាយ ម្តាយ​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើ​តុំ ប៉ុន្តែ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ជនសង្ស័យ​បានរ​ត់បា​ត់ទៅ​ហើយ ។ ដោយសារ​ជនសង្ស័យ​ត្រូវ​បាន​ក្មេង​ស្រី​រង​គ្រោះ​ស្គាល់​ច្បាស់​ហើយ​ប្រាប់​ពី​ភិនភាគ និង​ដឹង​ពី​ទីតាំង​រស់នៅ​ពិតប្រាកដ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយស ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​នោះ​ពិតប្រាកដ​មែន ប៉ុន្តែ​មិន​បាន​ដល់ទី​ជម្រៅ​ទេ គ្រាន់តែ​ញល់​ៗ​ប៉ុណ្ណោះ ក៏​ចេញ​ទឹកកាម​ទៅ ។

បន្ទាប់​ពី​សួរនាំ​រួច ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕