ហេតុអ្វីគេម្នាក់នោះចូលចិត្តចុច (Like បេះដូង) លើ Status របស់អ្នក?

ពីមួយត្រីមា​សទៅមួយត្រីមាស​ យើងសង្កេតឃើញថាក្រុមហ៊ុនបណ្ដាញសង្គម​ Facebook តែងតែ​ Update​ នូវរចនាបទថ្មីៗ ​និងបង្កើតនូវតួនាទីថ្មីៗជាច្រើនរាប់មិនអស់ដើម្បីបង្កភាពងាយស្រួលដល់បណ្ដាអ្នកប្រើប្រាស់​ និងអ្នកលេង ។ ​កាលពីមុន ​ការចុចពេញចិត្តទៅលើ​ Status ​ណាមួយគឺគេ​ប្រើត្រឹមតែ ​Like ​ប៉ុណ្ណោះ ​ប៉ុន្តែឥលូវគឺគេមានបន្ថែមនូវ​ (Like បេះដូង) ​ថែមទៀត ។ ​ចុះថាតើហេតុអ្វីបានជារាល់ពេលដែលអ្នកបង្ហោះរូបអ្វីមួយ​ ឬពត៌មានអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍​ ឬទាក់ទាញនៅលើ​ Status ​របស់អ្នក ​ក៏ស្រាប់តែមានមនុស្ស បួនដប់នាក់​ ឬ៥០-១០០នាក់គេចាប់​ផ្ដើមចុច (Like បេះដូង)​ លើការបង្ហោះរបស់អ្នក?​ ហើយភាគច្រើនតាមការចំណាំ​ គឺអ្នកនោះមុខដដែលៗទាំងស្រីទាំងប្រុស ។​
ជាធម្មតាទេ ​បើ Facebook​ មានមុខងារកាន់តែច្រើន​ ប្រាកដជាមានអ្នកប្រើប្រាស់ចង់ដឹងចង់ស្គាល់របស់ថ្មីៗចឹងហើយ​ ប៉ុន្តែការចុច​ (Like បេះដូង)នេះ ​គឺវាបានកើតឡើងញឹកញាប់ពេក ។ ​នៅពេលដែលអ្នកបង្ហោះអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍នៅលើ ​Status ​របស់អ្នក មូលហេតុដែល​មនុស្សមួយចំនួនតូចទាំងនោះ​ គេចូលចិត្តចុច ​(Like បេះដូង) ព្រោះ៖​១. ​គេកំពុងលួចស្រឡាញ់អ្នក ​ឬចាប់អារម្មណ៍អំពីអ្នក​ ទាំងមិនទាន់មានឱកាស​ ឬមានភាពក្លាហានក្នុងការនិយាយ​២. ​អាចថាគេគោរពស្រឡាញ់ ​ឬចូលចិត្តអ្នក ​ក្នុងនាមជានិមិត្តរូប វីរបុរស​ ឬវីរនារីជាដើម​៣. ​អាចថាព្រោះគេឃើញថាអ្នកជាមនុស្សល្អ ​ហើយគេចង់ឱ្យអ្នកបន្តសកម្មភាពល្អៗហ្នឹងតទៅទៀត​៤. ​ឬគេកំពុងតែលើកទឹកចិត្តអ្នកតាមរយៈសញ្ញានៃក្ដីស្រឡាញ់​៥.​ ឬព្រោះតែអ្នកស្រស់សោភា​ ឬសង្ហារ​៦. ​ឬគេខ្នាញ់អ្នក​៧. ​ឬព្រោះតែអ្នកចូលចិត្តចែករំលែកតែអ្វីដែលល្អៗ​ និងមានប្រយោជន៍ដល់រូបគេ​
អីចឹងឧស្សាហ៍ ​សង្កេតមើលផង ​ថាតើមែនឬមិនមែន ៕​

ហេតុអ្វីគេម្នាក់នោះចូលចិត្តចុច (Like បេះដូង) លើ Status របស់អ្នក?ដោយ៖ ឈូកស
Cool FM 100.7