បង្ក្រាបឃ្លាំងស្តុកឈើមួយកន្លែងកក្រើកស្រុកម៉ាឡៃ ដ្បិតប៉ះចំឈ្មួញបក្ខពួកចៅហ្វាយខេត្ត

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែងឋិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈការចុះឆែកឆេរនេះត្រូវបានសេចក្ដីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចហាក់ជួបប្រទះនូវបញ្ហាស្មុគស្មាញខ្លាំងដោយរងសម្ពាធអន្តរាគមន៍សឹងគ្រប់ច្រកល្ហក ដ្បិតប៉ះចំឈ្មួញបក្ខពួកថ្នាក់ដឹកនាំកំពូលខេត្តតែម្ដង ។

បង្ក្រាបឃ្លាំងស្តុកឈើមួយកន្លែងកក្រើកស្រុកម៉ាឡៃ ដ្បិតប៉ះចំឈ្មួញបក្ខពួកចៅហ្វាយខេត្ត

សេចក្ដីរាយការណ៍បានឲ្យដឹងថា បេសកកម្មបង្ក្រាបឃ្លាំងស្តុកឈើខាងលើនេះ សូម្បីតែឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានទូរស័ព្ទអន្តរាគមន៍ច្រើនដងយ៉ាងសកម្មមកកាន់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាអ្នកដឹកនាំកងកម្លាំងប្រតិបត្តិការផងដែរ ប៉ុន្តែការអន្តរាគមន៍មិនទទួលបានជោគជ័យទេ គឺសមត្ថកិច្ចចម្រុះនៅតែបន្តធ្វើសកម្មភាពឆែកឆេរជាលទ្ធផលរកឃើញឈើចំនួន៩៣ដើម ប្រវែងប្រមាណ៤ម៉ែត្រក្នុង១ដើមៗ និងគល់ឈើប្រភេទធ្នង់មួយចំនួន ព្រមទាំងប្រេងឆាចាស់ៗចំនួន៣៧ធុង ដែលសង្ស័យជាប្រេងគ្រោងនាំចេញទៅកែច្នៃលក់ក្នុងទីផ្សារទៀតផង ខណៈម្ចាស់ឃ្លាំងឈើដ៏មានឥទ្ធិពលឈ្មោះ តឹក ប៊ុនធឿន ហៅតុល បានគេចខ្លួនបាត់ស្រមោល ។

បង្ក្រាបឃ្លាំងស្តុកឈើមួយកន្លែងកក្រើកស្រុកម៉ាឡៃ ដ្បិតប៉ះចំឈ្មួញបក្ខពួកចៅហ្វាយខេត្ត

បន្ទាប់ពីបិទឃ្លាំងឈើ និងដាក់កងកម្លាំងយាមកាមឈើក្នុងឃ្លាំងខាងលើនាថ្ងៃចុះបង្ក្រាបដោយប្រុងប្រយ័ត្នរួចមក នៅវេលាព្រឹកនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចអនុញ្ញាតឲ្យមន្ដ្រីរដ្ឋបាលព្រៃឈើដឹកជញ្ជូនឈើដែលបង្ក្រាបបាននោះមកកាន់រដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យដើម្បីធ្វើការវាស់វែង និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ។

បង្ក្រាបឃ្លាំងស្តុកឈើមួយកន្លែងកក្រើកស្រុកម៉ាឡៃ ដ្បិតប៉ះចំឈ្មួញបក្ខពួកចៅហ្វាយខេត្ត

ពាក់ព័ន្ធនឹងកិច្ចអន្តរាគមន៍ក្នងបេសកកម្មបង្ក្រាបឃ្លាំងស្តុកឈើរបស់ឈ្មួញឈ្មោះ តឹក ប៊ុនធឿន ហៅតុលខាងលើ គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីឯកឧត្តម សួន បវរ ជាចៅហ្វាយខេត្តបន្ទាយមានជ័យបាននៅឡើយគិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ៕
បង្ក្រាបឃ្លាំងស្តុកឈើមួយកន្លែងកក្រើកស្រុកម៉ាឡៃ ដ្បិតប៉ះចំឈ្មួញបក្ខពួកចៅហ្វាយខេត្ត

បង្ក្រាបឃ្លាំងស្តុកឈើមួយកន្លែងកក្រើកស្រុកម៉ាឡៃ ដ្បិតប៉ះចំឈ្មួញបក្ខពួកចៅហ្វាយខេត្ត

Related