ជនអប្រិយ ប្រល័យព្រហ្មវិចារីយ៍ មិនអស់ចិត្ត គម្រាមទារប្រាក់ ជាប់ខ្នោះដេកគុក

ជនអប្រិយ ប្រល័យព្រហ្មវិចារីយ៍ មិនអស់ចិត្ត គម្រាមទារប្រាក់ ជាប់ខ្នោះដេកគុក

ខេត្តកណ្ដាល ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច សួនច្បារមាត់ ទន្លេ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល នគរបាលក្រុងតាខ្មៅចាប់ ជនល្មើសម្នាក់ ដែលបានគំរាម ទៅសង្សារបស់ខ្លួន ឲ្យផ្ញើប្រាក់ បើមិនដូច្នេះទេនឹង បញ្ចេញរូបអាក្រាតកាយទាំងនោះ ក្រោយពីជននេះបានលួងលោមនារីរងគ្រោះ ជា សង្សាឲ្យផ្ញើរូបថត អាក្រាតតាម Facebook កាលពីពេលកន្លងទៅ។

មន្រ្តីនគរបាលខេត្តកណ្តាលបានឲ្យដឹងថាការតាមចាប់ខ្លួនជនសង្ស័យរូបនេះបាន ធ្វើឡើងខណ: ជនល្មើសបានណាត់ ជាមួយនារីជាសង្សា នៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ជនល្មើសរូបនេះ មានឈ្មោះ កាន សុគន្ធា រិទ្ធ អាយុ២២ឆ្នាំ មានទីលំនៅ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ រីឯជនរងគ្រោះមានឈ្មោះ វ.ណ.ន ភេទស្រី អាយុ១៧ឆ្នាំមុរបរសិស្សមានទីលំនៅផ្ទះជួលភូមិថ្មី២សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្ត កណ្តាល។

មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមទៀតថា នារីរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នា និងមានការរាប់អានគ្នាជាមិត្តភក្ដិធម្មតា ។ លុះដល់ឆ្នាំ២០១៥ក៏មានការស្រឡាញ់ គ្នាជាសង្សាររហូតបានដេករួមរក័ជាមួយគ្នាច្រើនដងមកហើយ។ក្រោយមក ក៏បែក បាក់គ្នាមួយរយៈ រួចក៏ជួបគ្នាវិញ ។ ពេលមួយ ជនសង្ស័យបានទៅលេង ម្តាយខ្លួន ដែលទៅធ្វើការនៅប្រទេសវៀតណាម ហើយបានផ្ញើសារមកឲ្យនារីរងគ្រោះ ដោយ លួងលោម ឲ្យថតរូបស្រាត៨ប៉ុស្ តិ៍ផ្ញើរតាមសារឲ្យខ្លួនទុកមើល។ដោយសារតែក្តី ស្រលាញ់នារីរងគ្រោៈ ក៏បានថតរូបផ្ញើ ទៅឲ្យតាមការលួងលោមមែន ។ ស្រាប់តែ ប្រហែលពាក់កណ្តាលឆ្នាំ២០១៦ ជនសង្ស័យបានមកស្រុកខ្មែរវិញ ហើយបានផ្ញើ សារគំរាមដល់នារីរងគ្រោះថា ត្រូវតែរកលុយឲ្យបាន៤០០ដុល្លារ បើមិនបានទេខ្លួន នឹងផ្សាយរូបអាក្រាតតាមប្រព័ន្ធហ្វេសប៊ុក ។

មន្ត្រីនគរបាលបានបន្តទៀតថាបន្ទាប់ពីជនសង្ស័យគំរាមបែបនេះនារីរងគ្រោះមាន ការភ័យខ្លាច បានដើរខ្ចីលុយមិត្តភក្ដិផ្ញើឲ្យជនសង្ស័យភ្លាម ប៉ុន្តែមិនបានប៉ុន្មានថ្ងៃ ផង នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យ បានផ្ញើសារមកម្តងទៀត តាមរយៈ ទូរស័ព្ទលេខ០១០ ៥០៨ ១០០ ថាត្រូវរកលុយឲ្យបាន៣០០ដុល្លារទៀតបើមិនបាន ខ្លួន នឹងបង្ហោះរូបស្រាតអាសអាភាស តាមហ្វេសប៊ុក (Facebook) ហើយ ។ ពេល នេះនារីរងគ្រោៈបានផ្ញើសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន គ្មានលុយទេ ជនសង្ស័យក៏បានផ្ញើសារឆ្លើយថាទៅដេកជាមួយអ្នកណាក៏ដោយឲ្យតែបានលុយ ពេលនោះនារីរងគ្រោះ មិនដឹងរកលុយឯណា ក៏សម្រេចចិត្ត ដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ តាខ្មៅនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ តែម្តង ។

ក្រោយពីបានទទួលពាក្យបណ្តឹង ពីនារីរងគ្រោះ កម្លាំងជំនាញយុត្តិធម៌ ក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានធ្វើការស្រាវជ្រាវ រហូត ដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ខែឆ្នាំដដែល ទើបធ្វើការឃាត់ខ្លួនជន សង្ស័យ បាននៅចំណុចសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈជនសង្ស័យទៅយកលុយពីនារីរងគ្រោះតាមការណាត់ជួប ៕

ជនអប្រិយ ប្រល័យព្រហ្មវិចារីយ៍ មិនអស់ចិត្ត គម្រាមទារប្រាក់ ជាប់ខ្នោះដេកគុក ជនអប្រិយ ប្រល័យព្រហ្មវិចារីយ៍ មិនអស់ចិត្ត គម្រាមទារប្រាក់ ជាប់ខ្នោះដេកគុក