ចែអ៊ី នឹងស្រីលក្ខ័ សកម្មក្នុងការដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម គ្មាននរណាហ៊ានក្អក

ខេត្តរតនគិរី ៖ ទោះជាបច្ចុប្បន្ននេះនៅក្នុងខេត្តរតនគិរី មានសមត្ថកិច្ចដ៏ច្រើនស្អេក ស្កះយាមបណ្តាក់គ្នាដូចខ្យងនៅតាមដងផ្លូវ ចាំចាប់បង្ក្រាបរាល់សកម្មភាពដឹកបទល្មើសព្រៃឈើក៍ដោយ ប៉ុន្តែគេសង្កេតឃើញ សកម្មភាពដឹកជញ្ជូនឈើ ប្រណិត របស់ ចែអ៊ី នឹងស្រីលក្ខ័ នៅតែដំណើរការយ៉ាងរលូន ពុំមានសមត្ថកិច្ចណាបង្ក្រាប ម្តងណាឡើយ ។

ជាក់ស្តែងជារៀងរាល់ថ្ងៃ ឈ្មួញទាំង៣នាក់នេះដឹកជញ្ជូនឈើប្រណិតតាមរថយន្ត សាំយ៉ុងចេញពីក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម ផ្ទុកឈើប្រណិតពេញៗ រថយន្ត ពុំឃើញមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ធ្វើការ ទប់ស្កាត់ និងបង្កាបឡើយ បណ្តោយឲ្យឈ្មួញទាំងនោះដឹកជញ្ជូន យ៉ាងរលូន ជារៀរាល់យប់-ថ្ងៃ ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី មិនដឹងទទួល បានផល ប្រយោជន៍ប៉ុន្មានទេ ទើបបានជាមិនលឺមាត់-លឺ ក ក្នុងការបង្ក្រាប។

តែបើតាមប្រភព បានខ្សឹបឲ្យដឹងថា ដោយសារឈ្មួញទាំងនេះ ប្រមូលទិញឈើ ពីតាមបណ្តាស្រុកដូចជាស្រុកលំផាត់ស្រុកវើនសៃនឹងស្រុកកូនមុំខេត្តរតនគិរី ស្តុក ទុកនៅផ្ទះ រួចបន្តទៅលក់នៅ ប្រទេសវៀតណាម តាមបណ្តោយផ្លូវជាតិលេខ៧៨ ដោយសារសមត្ថកិច្ចជំនាញពាក់ពន្ធ័ទាំងនោះបានទទួលលាភសក្ការះជារៀងរាល់ ខែ ពីក្រុមឈ្មួញខាងលើនេះ ប្រសិនបើឈ្មួញណាម្នាក់ ពុំបានបង់ខែទេនោះ ទើប សមត្ថកិច្ចទាំងនោះ ចាប់បង្ក្រាបយកស្នាដៃ បង្អួតថ្នាក់លើ៕

ចែអ៊ី  នឹងស្រីលក្ខ័ សកម្មក្នុងការដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម គ្មាននរណាហ៊ានក្អក