ឱសថធម្មជាតិ ៥ យ៉ាង ជួយបញ្ចុះទម្ងន់បានយ៉ាងរហ័ស

6 Videos


ការគ្រប់គ្រងទម្ងន់ដោយការជ្រើសរើសបរិភោគអាហារវាជារឿងសំខាន់មួយដែលយើងមិនអាចមើលរំលងបានទេ ។
ក្រៅពីនេះចំពោះការជ្រើសរើសអាហារប្រភេទឱសថពីធម្មជាតិក៏ជាផ្នែកមួយទៀតសម្រាប់ជួយឱ្យការបញ្ជុះទម្ងន់ទទួលផលខ្ពស់ដូចគ្នាទាំងអស់ ។

ខាងក្រោមនេះគឺជាប្រភេទឱសថបុរាណដែលលោកអ្នកអាចប្រើក្នុងការបញ្ជុះទម្ងន់ព្រោះអាចទទួលបានផលខ្ពស់និងពិសេសមិនបង្កការប៉ះពាល់ដល់សុខភាពថែមទៀត ។
ស្លឹករន្ទះ
ជាឱសថបុរាណរបស់ខ្មែរយើង ដែលគេមិនត្រឹមតែប្រើសម្រាប់ស្ងោរជាមួយត្រពាំងដើម្បីបន្ថែមរស់ជាតិទេប៉ុន្តែវានៅជាឱសថបុរាណសំបូរទៅដោយកាកសរសៃខ្ពស់ថែមទៀត។ក្នុងស្លឹករន្ទះ មានសារជាតិជួយដុតបំផ្លាញខ្លាញ់បានយ៉ាងល្អ ។គេអាចប្រើយកស្លឹកវាសម្រាប់ចម្រាញ់យកទឹកផឹកដើម្បីជួយបញ្ចុះទម្ងន់ក៏ប្រើផលបានល្អផងដែរ។

ឱសថធម្មជាតិ ៥ យ៉ាង ជួយបញ្ចុះទម្ងន់បានយ៉ាងរហ័ស

ខ្ញី
យើងធ្លាប់ដឹងច្បាស់ហើយថាខ្ញីជាអាហារដែលមានរស់ជាតិហិរឆ្ញាញ់ហើយវានៅជាឱសថសម្រាប់ព្យាបាករោគជំងឺផង
។ក្នុងមើមខ្ញីដែលមានសារជាតិហិរក្តៅអាចជួយក្នុងការជំរុញដុតបំផ្លាញថាមពល កាត់បន្ថយអត្រាកើតខ្លាញ់ប្រមូលផ្តុំទុកក្នុងរាងកាយបានខ្ពស់។ក្រៅពីនេះវានៅជួយជំរុញដល់ការងារធ្វើការងាររបស់រាងកាយកាន់តែល្អប្រសើរផង ជាមួយគ្នានេះដែរខ្ញីនៅជាឱសថសម្រាប់គេប្រើបញ្ចុះទម្ងន់ទទួលបានផលគ្រាន់ជាទីទុកចិត្ត។

ឱសថធម្មជាតិ ៥ យ៉ាង ជួយបញ្ចុះទម្ងន់បានយ៉ាងរហ័ស

ផឹកទឹក្រូចឆ្មារជួយថែររក្សារាងឱ្យស្អាតបានយូរ
បើស្រ្តីយើងមិនសូវចូលចិត្តរស់ជាតិហិរ ពេលនេះអាចធ្វើការផ្លាស់ប្តូរមកប្រើក្រូចឆ្មារសម្រាប់ថែរក្សារូបរាងឱ្យស្អាតសមសួនវិញក៏កាន់តែប្រសើរ ។ តាមការស្រាវជ្រាវបង្ហាញថាការបរិភោគទឹកក្រូចឆ្មារអាចជួយក្នុងការបញ្ចុះទម្ងន់បានផលល្អ។ក្រៅពីនេះការផឹកទឹកក្រូចឆ្មារក្តៅអ៊ុណ្ហៗនៅពេលព្រឹកនៅអាចជួយលាងសម្អាតសារជាតិពុលចេញពីរាងកាយ បណ្តេញសារជាតិខា្លញ់ និងពិសេសអាចជួយកាត់បន្ថយអាការទល់លាមកបានផង ។

ឱសថធម្មជាតិ ៥ យ៉ាង ជួយបញ្ចុះទម្ងន់បានយ៉ាងរហ័ស

ម្រេច
បើទោះបីយើងស្ងោរសាច់មាន់ក្តីប៉ុន្តែបើមានការដាក់ម្រេចចូលទៅជាមួយឃើញថាក៏អាចជួយទប់ស្កាត់មិនឱ្យការបរិភោគហើយឡើងទម្ងន់បានមួយផ្នែកដែរ។ទាំងនេះដោយសារថានៅក្នុងម្រេចមានសារជាតិដែលអាចជួយក្នុងការដុតបំផ្លាញថាមពលនិងព្រមទាំងអាចជួយក្នុងការកិនរំលាយអាហារ។ ក្រុមអ្នកឯកទេសនាកន្លងមកធ្លាប់បានធ្វើការណែនាំថាការបរិភោគម្រេចក្រៅពីជួយក្នុងការបំបាត់រោគជំងឺហើយវាក៏ជាផ្នែកមួយក្នុងការគ្រប់គ្រងទម្ងន់មិនឱ្យឡើង ហើយសមរម្យបំផុតក្នុងការប្រើពេលត្រូវការបញ្ចុះទម្ងន់។

ឱសថធម្មជាតិ ៥ យ៉ាង ជួយបញ្ចុះទម្ងន់បានយ៉ាងរហ័ស

ខ្ជាយ
វាជាអាហារនិងឱសថបុរាណត្រូវបានប្រទេសកូរ៉េទទួលស្គាល់ប្រើបានទទួលផលខ្ពស់។អាហារប្រភេទនេះបើទោះបីយើងប្រើក្នុងរូបភាពសចម្រាញ់យកទឹក ឬប្រើក្នុងការចម្អិនជាមួយអាហារក៏អាចប្រើក្នុងការបញ្ចុះទម្ងន់បានទទួលផលដូចគ្នាទាំងអស់។ ខ្ជាយមិនត្រឹមតែប្រើក្នុងការបញ្ចុះទម្ងន់ទេប៉ុន្តែនៅបណ្តាប្រទេសមួយចំនួននៅគេប្រើជាឱសថសម្រាប់បំបាត់សារជាតិខ្លាញក្នុងរាងកាយដោយក្នុងនេះវាអាចជួយឱ្យត្រង់ត្រគាកហាប់ណែននិងលេចចេញជារូបរាងស្រឡូនស្អាតថែមទៀត ៕  ដេប៉ូ

ឱសថធម្មជាតិ ៥ យ៉ាង ជួយបញ្ចុះទម្ងន់បានយ៉ាងរហ័ស