ការណែនាំអំពីរបៀបថែទាំ ក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់

ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វី ដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។ 

ខាងក្រោមនេះគឺជាប្រការដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួន បន្ទាប់ពីបានដកធ្មេញ ឬវះកាត់ក្នុងមាត់រួច៖ 

ប្រការគួរធ្វើ ៖
- ត្រូវខាំស្បៃ (compress) ដែលពេទ្យអោយបានយ៉ាងតិច២០នាទី បើនៅមានហូរឈាម សូមខាំបន្តទៀត
- បៀមនិងខ្ពុលមាត់ជាមួយថ្នាំដែលពេទ្យអោយ ឬទឹកអំបិលក្តៅអ៊ុនៗបន្ទាប់ពី ២៤ម៉ោងក្រោយដកធ្មេញរួច
- ពិសារថ្នាំតាមវេជ្ជបញ្ជា អោយបានទៀងទាត់

- ត្រូវស្អំទឹកកករាល់ពេល ១០នាទីម្តង ក្រោយពេលវះកាត់រួចភ្លាម
- ដុសសម្អាតធ្មេញតាមធម្មតា តែត្រូវប្រយ័ត្ននៅត្រង់កន្លែងដែលបានដកធ្មេញ
- ទំនាក់ទំនងមកទន្តបណ្ឌិតភ្លាមៗ ក្នុងករណីមានការហូរឈាមខ្លាំង  

ប្រការមិនគួរធ្វើ៖
- មិនត្រូវខ្ពុលមាត់ក្នុងកំឡុងពេល ២៤ម៉ោងក្រោយដកធ្មេញ
- មិនត្រូវយកម្រាមដៃ ឬអណ្តាតទៅប៉ះពាល់ នឹងជញ្ជក់កន្លែងធ្មេញដករួច
- មិនត្រូវពិសារស្រា និងបារីក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ មិនត្រូវលេងកីឡា ឬធ្វើការងារធ្ងន់ក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ
- មិនត្រូវបរិភោគទឹកក្ដៅ ឬខាំបបូរមាត់លេង ក្រោយពេលចាក់ថ្នាំស្ពឹក និងដកធ្មេញ
- មិនត្រូវប្រើថ្នាំ ASPIRIN សំរាប់បំបាត់ការឈឺចាប់ 

សំគាល់ ៖

- ការហូរឈាមតិចៗ អាចពន្យាពេលយូររហូតដល់ថ្ងៃបន្ទាប់
- តាមធម្មតា ក្រោយពេលវះកាត់រួចទំហំនៃ ការហើមអាចកើតមានរយៈពេលពី ១ថ្ងៃ ទៅ ៥ថ្ងៃក្រោយ
- ប្រសិនបើការវះកាត់ប្រើពេលយូរ ស្នាមជាំលើស្បែកអាចកើតមានពី ៣ទៅ ៤សប្តាហ៍៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការណែនាំអំពីរបៀបថែទាំ ក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់

ការណែនាំអំពីរបៀបថែទាំ ក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់

ការណែនាំអំពីរបៀបថែទាំ ក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់