លោក យ៉ែម បុញ្ញឫទ្ធិ​៖ ការគិត​វិជ្ជមាន ជំរុញ​ឲ្យ​មាន​ក្តីសង្ឃឹម និង​ដំណោះស្រាយ​ និពន្ធដោយ : រ៉ឹម ភារី       September-19-2016, 8:59 am         78

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក យ៉ែម បុញ្ញឫទ្ធិ​៖ ការគិត​វិជ្ជមាន ជំរុញ​ឲ្យ​មាន​ក្តីសង្ឃឹម និង​ដំណោះស្រាយ​​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែងថា ការគិត​វិជ្ជមាន បាន​នាំ​ឲ្យ​មនុ​ស្សមាន​ក្តីសង្ឃឹម និង​ដំ​ណាយ​ស្រាយ ព្រមទាំង​មាន​ភាពជឿជាក់ ដើម្បី​ឆ្ពោះទៅរក​គោលដៅ​។ បន្ថែម​ពីនេះ លោក​ពន្យល់ថា ការគិត​វិជ្ជមាន បាន​ជំរុញ​ឲ្យ​មាន​គុណធម៌ ការគោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​នៅក្នុង​សង្គម​ផងដែរ​។

​លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ថា ការគិត​វិជ្ជមាន ឬ​គំនិត​សុទិដ្ឋិនិយម នឹង​រុញច្រាន​ឲ្យ​មាន​ក្តីសង្ឃឹម និង​ដំណោះស្រាយ ក្នុងការ​ឈានឆ្ពោះ​ទៅរក​គោលដៅ ដើម្បី​កសាង​រដ្ឋ​បែប​ទំនើប សង្គម​ជឿនលឿន និង​សង្គម​បែប​ប្រជាធិបតេយ្យ​។ លោក​បន្ថែមទៀតថា ការគិត​វិជ្ជមាន នឹង​នាំ​ឲ្យ​សង្គម​មានគុណ​ធម៌ ការយោគយល់​អធ្យាស្រ័យ ការគោរព និង​ការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​នៅក្នុង​ជីវភាព​សង្គម​ទៀតផង​។  

​ផ្ទុយ​មកវិញ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បាន​អះអាងថា អ្នក​គិត​អវិជ្ជមាន ឬ​មានគំនិត​ទុទិដ្ឋិនិយម គឺ​តែងតែ​ត្អួ​ញ​ត្អែ​រ​ពី​បញ្ហា មើល​ឃើញតែ​ភាព​ខ្មៅ​ងងឹត ដែល​បណ្តាល​ឲ្យ​មនុស្ស​មានគំនិត​សុញ គ្មាន​ដំណោះស្រាយ និង​ងាយ​បោះបង់​ដំណោះស្រាយ​។ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភាជាតិ​រូបនេះ បញ្ជាក់​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​ជាការ​ពិត បញ្ហា​តែងតែ​កើតមាន​សម្រាប់​បុគ្គល​គ្រប់រូប គ្រួសារ និង​សង្គមជាតិ តែ​គេ​តែង​គិត​វិជ្ជមាន ដើម្បី​យល់ដឹង​ពី​បញ្ហា មូលហេតុ​នៃ​បញ្ហា និង​ពិចារណា​រក​ដំណោះស្រាយ​ល្អៗ​»៕