ករណីឆែកឆេរឃ្លាំងស្តុកឈើនៅស្រុកម៉ាឡៃ ក្រៅពីឈើប្រណិតសមត្ថកិច្ច រកឃើញ​​កាក​សំណល់ប្រេងឆាជិត ១ម៉ឺនលីត្រ និងអំបិលគ្មានជាតិអ៉ីយ៉ូត ៣ តោន

(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត បានប្រាប់ភ្នាក់ងារ Fresh Newsថា សមត្ថកិច្ចបានសម្រេចដកហូត កាកសំណល់ប្រេងឆា អំបិល នៅក្នុងទីឃ្លាំងស្តុបឈើរបស់ឈ្មោះ ទឹត ប៊ុនធឿន ហៅតុល ក្រោយពីមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយទីតាំងនេះ មានលួចលាក់ទុកកាកសំណល់ប្រេងឆា ជិត១ម៉ឺនលីត្រ និងអំបិល ជិត៣តោន ក្រោយមានការត្រួតពិនិត្យ ជាក់លាក់ពីមន្ត្រីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ រកឃើញថា កាកសំណល់ប្រេងឆា និងអំបិល ទាំងនេះវាប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។

លោក ហុង លៀង អនុប្រធានសាខាកាំងត្រូលខេត្ត បានប្រាប់ថា កាកសំណល់ប្រេងឆានេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់រួចម្តងហើយ តែត្រូវបានឈ្មួញឈ្មោះ ទឹត ប៊ុនធឿន ប្រមូលទិញពីអាជីវករ តែមិនដឹងថា យកកាកប្រេងឆានេះ ទៅផលិតជាអ្វីឡើយ ។

លោកបន្តថា ដោយឡែកអំបិលគ្រួសវិញ គឺគ្មានសារធាតុអ៊ីយ៉ូត ប្រសិនជាដាក់ផ្សំជាមួយមុខម្ហូបវិញ ធ្វើប៉ះពាល់សុខភាព។

សូមបញ្ជាក់ថា ក្នុងការឆែកឆេរសមត្ថកិច្ចចំរុះ បានរកឃើញឈើចំនួន៩៣ដុំ ប្រហែលជា ៤០ម៉ែត្រគូប និងគល់ថ្នង់ជាច្រើន ដែលប្រតិបត្តិការបង្ក្រាបនេះ ស្ថិតនៅភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ តាំងពីល្ងាចម្សិលមិញ រហូតដល់រសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦ មិនទាន់ប្រមូលយកសម្ភារៈអស់ ពីឃ្លាំងខាងលើនេះនៅឡើយ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅក្នុងផ្សារកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការបណ្តុះស្មារតីបងប្អូនប្រជាពលរដ្ឋឱ្យមានការពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារមកទទួលទាន ។

ទន្ទឹមនឹងសង្គមកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្នកំពុងប្រឈមទៅនឹងបញ្ហាសុខភាពដោយសារតែ ការបន្លំលក់ចំណីម្ហូបអាហារហួស កាលកំណត់ប្រើប្រាស់ ឬក៏ជាការលក់បន្លែ ផ្លែឈើ ត្រី សាច់ ដែលមានជាតិគីមីនោះ ថ្មីៗនេះអំបិលអ៊ីយ៉ូតត្រូវ បានអគ្គនាយកដ្ឋាន កាំកុងត្រូលកំណត់ថា ជាមុខសញ្ញា ផលិតផលគ្រឿងផ្សំ អាហារដែលត្រូវចុះតាមដានពីការក្លែងបន្លំ ដាក់លក់លើទីផ្សារ ក្នុងស្រុក ។

លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បាននិយាយឱ្យដឹងកាលពីថ្ងៃ អាទិត្យ ទី២៤ ខែមករា នៅផ្សារកំពង់ក្តី ទីប្រជុំជនស្រុកជីក្រែង ខណៈពេលដែលលោកបានដឹកនាំក្រុមការងារ ចុះបំពេញបេសកម្មនៅទីនោះថា បញ្ហាសុវត្ថិភាពចំណី អាហារគឺតម្រូវឲ្យមានការ ចូលរួមដោយការ ទទួលខុសត្រូវរបស់អ្នកលក់ និងការយល់ដឹង ប្រុងប្រយ័ត្នរបស់អ្នកទិញ ។

លោកបានបញ្ជាក់ថា ដោយយោងតាមការប្រមូលព័ត៌មានមកពីបណ្តាមជ្ឈដ្ឋាននានាក្នុងប្រទេស អគ្គនាយកដ្ឋានកាំកុងត្រូល បានកំណត់មុខសញ្ញានៃ ប្រតិបត្តិការលើកនេះទៅ លើការត្រួតពិនិត្យតាមដាន នៃការយកអំបិលសំយោគធម្មតាដាក់លក់ បន្លំថាជាប្រភេទ អំបិលអ៊ីយ៉ូត ដែលនេះគឺជាទង្វើក្នុងចេតនា មិនទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។ លោកបញ្ជាក់បន្ថែមថា ការទទួលទានអំបិល គ្មានជាតិអ៊ីយ៉ូតគឺ បណ្តាលឱ្យមានជម្ងឺផ្សេងៗ ក្នុងនោះរួមមានជម្ងឺឈឺបំពង់ក ឬក៏ប្រឈមនឹងជម្ងឺ ពក.កជាដើម ។

ជាមួយនឹងការពិសោធន៍ជាក់ស្តែងនៅក្នុងផ្សារកំពង់ក្តីនោះ ថ្វីត្បិតតែលទ្ធផលជាវិជ្ជមានបាន បង្ហាញឡើងថា នៅផ្សារកំពង់ក្តី ពុំបានរកឃើញអំបិល សំយោគក្លែងបន្លំជាអំបិលអ៊ីយ៉ូត ក៏ពិតមែន ក៏ប៉ុន្តែ លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោកបានបញ្ជាក់ថា សកម្មភាពត្រួតពិនិត្យនេះគឺនៅ មានគោលដៅប្រតិបត្តិការជាបន្តបន្ទាប់ទៀត ហើយបើសិនជាប្រតិបត្តិការនេះ បានរកឃើញលទ្ធផល អវិជ្ជមាននោះ សាខាកាំកុងត្រូលខេត្តសៀមរាបនឹងមានគោលដៅ ស្រាវជ្រាវរកប្រភពនៃការ ក្លែងបន្លំផងដែរ ដើម្បីចាត់វិធានការ ក្នុងគោលដៅបង្ក្រាបការក្លែងបន្លំតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ផងដែរថា បើទោះជាការចុះប្រតិបត្តិការលើកនេះបាញ់ឆ្ពោះទៅរកការត្រួតនិត្យករណីក្លែងបន្លំដាក់លក់អំបិលសំយោគថាជាអំបិលអ៊ីយ៉ូត ក៏ប៉ុន្តែអ្វីដែលក្រុមការងារមិនអាចមើលរំលងបាននោះគឺការពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ខូចគុណភាព ផលិតផលក្លែងបន្លំមិនមានប្រភពផលិតច្បាស់លាស់ ការពិសោធន៍រកសារធាតុ Salicylic Acid នៅក្នុងស្ពៃជ្រក់ ពិសោធន៍រកសារធាតុ Borax នៅក្នុងសសៃគុយទាវ និងសណ្តែកបណ្តុះជាដើម ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត