ម៉ូតូ៣គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល ៥នាក់ នៅផ្លូវជាតិលេខ៣

កំពត: មនុស្សម្នាក់ស្លាប់ និង២នាក់របួសធ្ងន់ និង២នាក់ទៀត របួសស្រាល ខណ: ម៉ូតូ៣គ្រឿង បើកបុកគ្នា នៅម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ចំណុចមុខក្លោងទ្វារវត្តភ្នំស ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា​ ម៉ូតូបង្កម៉ាកសេ១២៥ ស៊េរី២០១៣ ឡើងតែម២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-5556 បើកបរដោយ ឈ្មោះសូត ទើម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ ជិះពីក្រោយ សុទ្ធជាប្រុស អាយុប្រហែល២២ឆ្នាំ រងរបួសធ្ងន់ទាំង២នាក់ មានទីលំនៅ ភូមិ ឃុំ ដូចគ្នាអ្នកស្លាប់ខាងលើដែរ ។

ចំណែក អ្នកបើកម៉ូតូម្នាក់ឯង ម៉ាកសង់សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-6276 បើកបរដោយឈ្មោះ ហាំ ប៊ុន្ថា ភេទប្រុស អាយុ២៩ឆ្នាំ គ្មានរងរបួស រស់នៅភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត និងម៉ូតូ១គ្រឿងទៀត ម៉ាកវេវ ពណ៌ទឹកសមុទ្រ អត់ពាក់ស្លាកលេខ បើកបរដោយ ឈ្មោះលឹប ឌុលឡោះ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល និងអ្នករួមដំណើរ ឈ្មោះសាន់ ឧស្មាន់ ភេទប្រុស អាយុ១៧ឆ្នាំ របួសស្រាល ទាំង២នាក់ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅក្នុងភូមិ ឃុំ ជាមួយជនរងគ្រោះ អ្នកស្លាប់ខាងលើនេះដែរ។

នគរបាលដដែលឲ្យដឹងទៀតថា មុនកើតហេតុ ម៉ូតូខាងបង្កជិះឌុបគ្នា ៣នាក់ ក្នុងល្បឿនលឿន បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ជិតកន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូសង់២០១១ បើកពីមុខ១គ្រឿងទៀត ក្នុងទិសស្របគ្នា ធ្វើឲ្យម៉ូតូជិះពីមុខដួល ប៉ុន្តែម៉ូតូបង្កបាត់ម្ចាស់ការ ក៏ជ្រុលចង្កូតកាច់មកខាងឆ្វេងដៃ បណ្តាលឲ្យបុកប៉ះនឹងម៉ូតូវេវ ដែលបើកបញ្ជ្រាស់ទិសគ្នា ក្នុងអថិភាពប្រកាន់ស្តាំរបស់ខ្លួន ពីលិចទៅកើតនោះ ក៏បណ្តាលឲ្យខាងម៉ូតូបង្ក សង់ឡើងតែម២០១៦ ដួល ហើយបង្កឲ្យជួបឧប្បត្តិហេតុ កើតគ្រោះថ្នាក់ចរាចរណ៍ យ៉ាងដូច្នេះតែម្តងទៅ ។

ក្រោយហេតុការណ៍ ជនរងគ្រោះរបួសធ្ងន់ និងស្រាល ត្រូវបានដឹកតាមរថយន្តសាមុយ នាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ចំណែកជនរងគ្រោះដែលស្លាប់ ត្រូវក្រុមគ្រួសារ ដឹកយកទៅតំកល់ទុកធ្វើបុណ្យ នៅឯផ្ទះ។ ចំពោះម៉ូតូទាំង៣គ្រឿង ត្រូវបានកម្លាំងនគរបាល នាំយកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្ត រង់ចាំដោះស្រាយគ្នា នាពេលក្រោយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បន្ទាប់ពីពួកគេជិះម៉ូតូពីរគ្រឿង​ បុកនិងរថយន្តកូរ៉េ មួយតោនកន្លះ​ នៅចម្ងាយប្រហែល២០០ម៉ែត្រ​ ពីស្ពានមេគង្គស្ទឹងត្រែង​ នៅម៉ោងប្រមាណ​ ០៨៖២៤នាទី​ ថ្ងៃទី១៧​ ខែកញ្ញានេះ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ រថយន្តកូរ៉េមួយតោនកន្លះនេះ​ បានបើកពីខេត្តទៅស្រុកថាឡាបរីវ៉ាត រីឯម៉ូតូពីរគ្រឿងជិះដោយគ្នាបីនាក់ ដោយស្រវឹងជោកជាំ​ ក៏ជ្រុលទៅបុករថយន្ត​ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉ូតូ៣គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល ៥នាក់ នៅផ្លូវជាតិលេខ៣

ម៉ូតូ៣គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល ៥នាក់ នៅផ្លូវជាតិលេខ៣

ម៉ូតូ៣គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល ៥នាក់ នៅផ្លូវជាតិលេខ៣

ម៉ូតូ៣គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល ៥នាក់ នៅផ្លូវជាតិលេខ៣