ហួសហេតុហើយលោកបង​…!

ខេត្តស្ទឹងត្រែង​ ៖ ជនជាតិ​វៀតណាម​ពីរ​នាក់​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា​ ២០១៦ ​ដោយ​ចោទប្រកាន់​ប៉ុនប៉ង​គាស់​ផ្ទះ ​និង​គំរាម​​សម្លាប់ ​កាលពី​យប់​ថ្ងៃ​ទី​១៧​ កញ្ញា​ ២០១៦ ស្ថិត​​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

​ប្រភព​​ឱ្យ​ដឹង​ថា ជន​សង្ស័យទាំង​ពីរ​នាក់​ខាងលើ​​​ម្នាក់​ឈ្មោះង៉ូ វើ​ង ហៅទី ​​អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះឡា ប៊ុ​ន​ឡុ​ង​អាយុ​២២​ឆ្នាំ ជា​ជាង​សិប្បកម្ម​តុទូ ​។ ​ជនសង្ស័យ​​ជា​ជនជាតិ​វៀតណាម​ស្នាក់​នៅ​ភូមិ​-សង្កាត់​ខាងលើ​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បន្ទាប់​មាន​សេចក្តីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​ថា​ ជនជាតិ​វៀតណាម​ទាំង​២នាក់​នោះ ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​គាស់​ផ្ទះ ​ក្រោយ​ទាន់​សកម្មភាព​ពួក​គេ​​ និងបានគំរាម​សម្លាប់ពួកគាត់​​ថែម​ទៀត ​។

​លោក​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ត​ក៏បាន​ឱ្យ​ដឹង​ថា​ កម្លាំង​របស់​លោក​​​ឃាត់​ខ្លួន​​ទាំង​២​នាក់​ពី​​បទ​​សង្ស័យ​ប៉ុនប៉ង​លួច ដោយ​គាស់​ផ្ទះ ​ហើយ​គំរាម​​សម្លាប់​ម្ចាស់ផ្ទះ​ ដែលប្រព្រឹត្ត​នៅ​មុខ​ការដ្ឋាន​សំណង់​សណ្ឋាគារ​សេ​កុង​មាត់ទន្លេ​ភូមិ​ព្រែក ក្នុងសង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​។

​ ក្រោយ​ការ​ឃាត់ខ្លួន ​កម្លាំង​ជំនាញ​បាន​ដកហូត ​ម៉ូតូ​ម៉ាក​វ៉េវអាល់ហ្វា ពណ៌​កាប់​ស្តាំ​ង ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ និង​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​ ឃុំខ្លួន​ជា​បណ្តោះអាសន្ន ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ប៉ុន្តែស្រាប់តែត្រូវកម្លាំង ល្បាតនគរបាល ខណ្ឌឫស្សីកែវ សហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាបទាន់ពេលនៅ វេលាម៉ោង១៖៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះលក់ដូរគ្មានលេខ ផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក មៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីកម្លាំងល្បាត នគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍ ទួលសង្កែ បាន យាមល្បាត ក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញបក្ខពួក ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ឈរក្បែរផ្ទះជនរងគ្រោះ ដោយគួរសង្ស័យទើបធ្វើការ ឃាត់ដើម្បីសួរនាំ និងត្រួតពិនិត្យស្រាប់តែ បែកធ្លាយមានបក្ខពួកម្នាក់ ទៀតបានគាស់ផ្ទះចូលទៅសំងំ លួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបក្ខពួក២នាក់ នៅរង់ចាំនៅខាងក្រៅ ខណៈនោះជនត្រូវសង្ស័យ ទាំង៣នាក់នៅពុំទាន់ លួចបានសម្ភារផង ក៏ត្រូវកម្លាំងនគរបាល ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗ តែម្ដងរួមទាំងដកហូតមធ្យោបាយ ធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូ១គ្រឿងផងដែរម៉ាកធូដេពណ៍ ប្រផេះគ្មានស្លាកលេខផងដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសហេតុហើយលោកបង​...!

ហួសហេតុហើយលោកបង​...!