ភ្លៀង​ខ្លាំង​តែ​កម្មវិធីប្រគំ​តន្ត្រី​សប្បុរសធម៌ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផាដំណើរការ​ដល់​ចប់

រាជធានី​ភ្នំពេញ ៖ តារា​ជា​ច្រើន​ដួង​បាន​ចូលរួម​សម្តែង​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៦ ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​រៃ​អង្គាសប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​បុ​ប្ជា ។

កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​ប្រមូលប្រាក់​ជួយ​ដល់​ពេទ្យ​គ​ន្ឋ​បុ​ប្ជា​នោះ រៀបចំ​ដោយ​និស្សិត​ពេទ្យ​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ។

កម្មវិធី​នោះ​បង្ហាញ​ការ​ដើរ​បង្ហាញ​ម៉ូ​ដ ចម្រៀង ការ​តាំង​ពិ​ព​រ័​ណ៍ ការ​សម្តែង​ឈុត​អប់រំ ខ្លី​ៗ​របស់​និស្សិត​ពេទ្យ និង​ឈុត​ឆាកកំប្លែង​សម្តែង​ដោយ​កញ្ញា​រ៉ូ​លី​ន​, លោក​ម៉ា​ដូ​ណា និង​កញ្ញា​ស្រី​ពៅ​ជាដើម ។ ទោះបី​ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​កម្មវិធី​រអាក់រអួល ក្តី តែ​អ្នក​រៀបចំ​កម្មវិធី​ប្រឹង​ជម្នះ​ដំណើរការ​កម្មវិធី​រហូត​ចប់ ។ តារា​ជា​ច្រើន​ដួង​តតាំង​ជាមួយ​ភ្លៀង ដោយ ម្នាក់​ៗ​នៅ​តែ​ចូលរួម​សម្តែង​មិន​រួញរា​ទេ វា​បង្ហាញ​ពី​ទឹកចិត្ត​របស់​ពួក​គេ​ចង់​ជួយ​ការងារ​សង្គម​បែប​មនុស្សធម៌ គឺ​ជួយ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា ។ តារា និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​បរិច្ចាគ ប្រាក់​ផ្ទាល់ខ្លួន​ជួយ​ដល់​កម្មវិធី ។ ពិសេស​ក្រុម​តារា​មិន​គិត​ពី​តម្លៃ​ខ្លួន​សម្តែង​ទេ និង​ថែម​ទាំង​ជួយ​បរិច្ចាគ​ប្រាក់​ទៀត​ផង ។ តាម​គម្រោង​ប្រាក់​ដែល​បាន​ពី​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​នឹង​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា​នា​ពេល​ខាង​មុខ ។ អ្នក​រៀបចំ​កម្មវិធី និង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ត្រៀម​លៃ​ថ្ងៃ​ណាមួយ​យក​ប្រាក់​សប្បុរសធម៌​នោះ​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្រុម​តារា​ដែល​ចូលរួម​នា​ឱកាស​នោះ បាន​សម្តែង​ទឹកចិត្ត​រីករាយ​ក្នុង​ការ​ចូលរួម​សម្តែង ដោយ​មិន​គិត​ប្រាក់​កម្រៃ ៕