Real Madrid តាមស្មើកំណត់ត្រាក្នុង La Liga ក្រោយផ្តួល Espanyol

ក្រុម Real Madrid បានជម្នះទៅលើការអវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និង Gareth Bale ដើម្បីផ្តួលក្រុម Espanyol ក្នុងលទ្ធផល ២-០ និងបានរក្សាកំណត់ត្រាឈ្នះ១០០ភាគរយរបស់ពួកគេក្នុងក្របខ័ណ្ឌលីកនារដូវកាលនេះ ក៏ដូចជាតាមស្មើកំណត់ត្រានៃការដណ្តើមបានជ័យជម្នះ១៦លើកជាប់ៗគ្នា។

ft-img-template

ខ្សែបម្រើប្រយុទ្ធ James Rodriguez បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេសម្រាប់ Real ក្នុងរយៈពេល៥ខែដើម្បីជួយឲ្យក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខនៅមុនពេលជិតបញ្ចប់តង់ទី១ ហើយខ្សែប្រយុទ្ធ Karim Benzema បានបំពេញការរកគ្រាប់បាល់ទី២នៅនាទី ទី៧០ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួលដើម្បីបំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Diego Lopez។

ស្របពេលជាមួយគ្នានេះ ក្រុម Athletic Bilbao បានផ្តួលក្រុម Valencia ក្នុងលទ្ធផល ២-១ ដើម្បីបន្ថែមសម្ពាធលើគ្រូបង្វឹកនៃក្រុមភ្ញៀវលោក Pako Ayesteran ហើយ ក្រុម Villarreal បានផ្តួលក្រុម Real Sociedad ២-១ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីចម្ងាយរបស់កីឡាករ Nicola Sansone ខណៈដែល Celta Vigo បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Osasuna។

Real រក្សាការឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ដោយមាន១២ពិន្ទុ និងនាំមុខ៣ពិន្ទុលើក្រុម Barcelona និងក្រុម Las Palmas ក្រោយពីបានតាមស្មើកំណត់ត្រារបស់ Barca នៃការកត់ត្រាជ័យជម្នះក្នុងការប្រកួតលីកជាលើកទី១៦ជាប់ៗគ្នាក្នុងរដូវកាលឆ្នាំ២០១០-២០១១។ លោក Zidane បានប្រាប់ទូរទស្សន៍ Movistar Plus ថា៖«យើងបានលេងបានយ៉ាងល្អចាប់តាំងពីនាទីដំបូង។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការទទួលបានពិន្ទុគឺការបង្ហាញពីទម្រង់លេងមុតស្រួចបែបនេះ»៕

សូមទស្សនាវិដេអូ Espanyol vs Real Madrid

ប្រភពព័ត៌មាន៖ Channel News Asia

The post Real Madrid តាមស្មើកំណត់ត្រាក្នុង La Liga ក្រោយផ្តួល Espanyol appeared first on CamboSport.