​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​

ដើម្បី​​​​​ជា​ការ​នាំ​អារម្មណ៍​ប្រិយមិត្ត​​លំហែ​ទៅ​តាម​ទិដ្ឋភាព​ធម្មជាតិ សារព័ត៌មាន​​អង់គ្លេស​ Daily Mailថ្មី​ៗ​នេះ​ៗ បាន​​បង្ហាញ​​​​​រូប​ភាព​ពី​ទី​កន្លែង​កម្សាន្ត​​ធម្មជាតិ​​ជា​ច្រើន ជុំ​វិញ​ពិភពលោក។

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​

 

​​​អ្វី​​​ជា​ចំណុច​ពិសេស​​នៅ​រមណីយដ្ឋាន​​ធម្មជាតិ​ទាំង​នោះ​ គឺ​​កន្លែង​​​ដែល​​មាន​​ទឹក​​ថ្លា​ឈ្វេង​​​ជាង​គេ​លើ​លោក អម​ដោយ​ទេស​ភាព​ស្រស់​​ស្អាត​ ​​​ដែល​អ្នក​ទេសចរ​​​អាច​ទៅ​កម្សាន្ត​​​លេង​​​​​​មិន​ចេះ​ជិន​ណាយ។

 

ក្រៅ​ពី​​កន្លែង​ដែល​មាន​ទឹក​​​ថ្លា​ច្បាស់​ សារព័ត៌មាន​ខាង​លើ​ក៏​បាន​ណែនាំ​ទី​កន្លែង​មួយ​​ចំនួន​ទៀត​ដែល​មាន​ទឹក​​​ស្អាត​​​​ធម្មជាតិ​ជា​​ច្រើន​​​​កន្លែង​ទៀត​ផង​ដែរ។ ចង់​​​ដឹង​ថា ទីកន្លែង​ទាំង​​នោះ​មាន​ទឹក​​​​ស្រស់​ស្អាត​យ៉ាង​ណា​ទស្សនា​​រូប​ភាព​ខាង​ក្រោម​នេះ​៖

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​

១. កោះ​​ Havelock ស្ថិត​ក្នុង​តំបន់​ឆ្នេរ​ Bengal ប្រទេស​ឥណ្ឌា ដែល​ទឹក​​សមុទ្រ​​ថ្លា​ច្បាស់​

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​

២. ទឹក​សមុទ្រ​នៅ​កោះ​ពុំ​មាន​មនុស្ស​រស់​នៅ​ Cocos ប្រទេស​កូស្តារីកា​ មាន​ទឹក​​ថ្លា​ឈ្វេង​ ស្រស់​ស្អាត

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​

៣. ​ទឹក​ថ្លា​​ឆ្លុះ​​ឃើញ​គ្រួស​នៅ​ទន្លេ​  Jökulsárlón ប្រទេស​អ៊ីស្លង់

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
៤. ឆ្នេរ​សមុទ្រ​ទឹក​ថ្លា Star នៃ​កោះ​ Palawan ប្រទេស​ហ្វីលីពីន

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
៥. រមណីយដ្ឋាន Moorea Lagoon ប្រទេស​ French Polynesia មាន​ទឹក​​​សមុទ្រ​ថ្លា​ ដែល​អ្នក​ទេស​ចរ​អាច​ឃើញ​ថ្ម​​យ៉ាង​ច្បាស់​ពី​ចម្ងាយ

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
៦. ទឹក​សមុទ្រ​​ថ្លា​ឈ្វេង​នៃ​កោះ​San Blas  ប្រទេស​​ប៉ាណាម៉ា​

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
៧. ទឹក​សមុទ្រ​នៃ​កោះ Lampedusa ប្រទេស​អ៊ីតាលី ជា​សមុទ្រ​ស្ងប់​មាន​ទឹក​ថ្លា​ច្បាស់​ពណ៌​ខៀវ​ស្រងាត់​​​​

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
៨. ទិដ្ឋភាព​ពី​លើ​​អាកាស​​ថត​កោះ Phi Phi ប្រទេស​ថៃ​​ដែល​​មាន​ទឹក​សមុទ្រ​ថ្លាយង់

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
៩.ទន្លេ​ទឹក​សាប​ថ្លា​ច្បាស់​ Verzasca ប្រទេស​ស្វីស​ (ឆ្វេង) និង​អន្លង់​ជ្រោះ​Piccaninnie ជម្រៅ​ជាង​៥​ម៉ែត្រ​ ដែល​មាន​ទឹក​ថ្លា​ឈ្វេង​ នៅ​ប្រទេស​អូស្ត្រាលី (ស្ដាំ)

 

​ទស្សនា​​រមណីយដ្ឋាន​ធម្មជាតិ​​​មាន​ទឹក​ថ្លា​ច្បាស់​​ជាង​គេ​​លើ​ពិភព​លោក​
១០.កោះ​ភ្នំ​ភ្លើង​ Upolu ប្រទេស​​​សាម័រ​ អ្នក​ទេសចរ​អាច​កម្សាន្ត​លេង​ក្នុង​អន្លង់​​ជម្រៅ​ ជាង​២៩​ម៉ែត្រ​​​ដែល​ទឹក​ថ្លា​ឈ្វេង​​នៅ​ក្នុង​ល្អាង​ខាង​ក្រោម។

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​