​គ្រួសារ​ នីកូ សុទ្ធតែ​​​មាន​ជំនាញ​ផ្នែក​ឌីហ្សាញ

នីកូ តារា​ចម្រៀង​ប្រុស​ទើប​ចាក​ចេញ​ពី​ផលិតកម្ម​ សាន់ដេ​ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ​នៅ​ក្នុង​គ្រួសារ​លោក​ គឺ​សុទ្ធ​តែ​ចេះ​ឌីហ្សាញ​ទាំងអស់​គ្នា។

 

​គ្រួសារ​ នីកូ សុទ្ធតែ​​​មាន​ជំនាញ​ផ្នែក​ឌីហ្សាញ

 

តារា​ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ឌីហ្សាញ​ខាង​លើ​បាន​បញ្ជាក់​ថា សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​លោក​ដ្បិតតែ​មិន​បាន​ចូលរៀន តែ​មាន​សមត្ថភាព​អាច​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​បាន​គ្រប់​គ្នា។ “ពួក​គាត់​ មិន​បាន​ទៅ​រៀន​នៅ​សាលា​ណា​ទេ​អូន តែ​សំលៀកបំពាក់​ក្នុង MV បង ភាគច្រើន​ពួកគាត់ និង​បង​ជា​អ្នក​ច្នៃ​ម៉ូដ​តែ​ម្ដង។”

 

តារា​ចម្រៀង​ដែល​បច្ចុប្បន្ន​​ប្រកាន់​យក​ជំហរ Original song បាន​បន្ថែម​ថា សូម្បី​តែ​សំលៀកបំពាក់​នៅ​ក្នុង​សម្អាងការ​បងប្រុស​របស់​លោក ណុប ប៉ាយ៉ារិទ្ធ ក៏​អ្នក​ផ្ទះ​​ទាំងអស់​គ្នា ជា​អ្នក​ឌីហ្សាញ និង​ដេរ​ដោយ​ខ្លួន​ឯង​ដែរ ដោយ​មិន​ចាំបាច់​ទិញ​មក​ពី​ផ្សារ​ឡើយ។

 

“ខ្ញុំ​មាន​បងប្អូន ៦ នាក់ ហើយ​នឹង​ម៉ាក់​ប៉ា​ពួក​ខ្ញុំ​ ក៏​សុទ្ធ​តែ​ចេះ​ជំនាញ​ទាំងអស់ គ្រាន់តែ​មិន​មាន​សញ្ញាប័ត្រ​ដូច​គេ”។ នីកូ បញ្ជាក់​ថា​កន្លង​មក​លោក​ក៏​ធ្លាប់​បាន​ចូលរួម​ឌីហ្សាញ​បាន​សំលៀកបំពាក់​មួយ​ចំនួន​ឲ្យ​សម្អាង​ការ ណុប ប៉ាយ៉ារិទ្ធ​ បាន​ខ្លះ​ដែរ៕

 

ចុចអាន៖នីកូ ចេញ​ Original Song ឯករាជ្យ​លើក​ទី១​ស្រប​ពេល​ចប់​​កុង​ត្រា​​

 

អត្ថបទ៖ទ្រី រ៉ាវី