“មិត្តភ័ក្ដិ​​ពាក់​កណ្ដាល​ សង្សារ​ពាក់​កណ្ដាល” ពី​ ឈិត សុវណ្ណបញ្ញា ft ម៉ា ច័ន្ទបញ្ញា

បទ “មិត្តភ័ក្ដិ​ពាក់​កណ្ដាល​សង្សារ​ពាក់​កណ្ដាល” ជា​បទ​ចម្រៀង​ទី​២​​ក្នុង​សាច់​រឿង​ “ទេសចរណ៍​ឋាន​នរក” ដែល​ត្រៀម​នឹង​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

 

“មិត្តភ័ក្ដិ​​ពាក់​កណ្ដាល​ សង្សារ​ពាក់​កណ្ដាល” ពី​ ឈិត សុវណ្ណបញ្ញា ft ម៉ា ច័ន្ទបញ្ញា

 

OST Song មួយ​បទ​នេះ​ដែរ​ គឺ​ជា​ការ​សហការ​គ្នា​រវាង​តួ​ឯក​ស្រី​ក្នុង​រឿង​ “ទេសចរណ៍​ឋាន​នរក” គឺ ឈិត សុវណ្ណបញ្ញា និង​ម្ចាស់​បទ​ “Forever Alone” លោក ម៉ា ច័ន្ទបញ្ញា។ ​បទ “មិត្តភ័ក្ដិ​ពាក់​កណ្ដាល​សង្សារ​ពាក់​កណ្ដាល” គឺ​​ទទួល​បាន​ការ​និពន្ធ​ទំនុក​ច្រៀង​ពី លោក សុខ ចាន់ផល និង​បទ​ភ្លេង​ដោយ ម៉ា ច័ន្ទបញ្ញា។ នេះ​ជា​លើក​ទី​១​ នៃ​កិច្ច​​​សហការ​គ្នា​រវាងតារា​ចម្រៀង ឈិត សុវណ្ណបញ្ញា និង ម៉ា ច័ន្ទបញ្ញា។ នេះ​​បើ​តាម​អ្វី​ដែល​ម្ចាស់​បទ​ “Forever Alone” ប្រាប់៕

 

ស្ដាប់​បទ​ “មិត្តភ័ក្ដិ​ពាក់​កណ្ដាល​សង្សារ​ពាក់​កណ្ដាល” ពី​ ឈិត សុវណ្ណបញ្ញា ft ម៉ា ច័ន្ទបញ្ញា៖

 

 

អត្ថបទ៖ SAMEDY​​​​