សម្តេចតេជោ​​ ហ៊ុន សែន ​​បញ្ជាឲ្យមេទ័ពត្រៀម​កម្លំាង​កម្ចាត់បាតុកម្ម

រាជធានីភ្នំពេញ ៖​ ​ជាថ្មីម្តងទៀត​ ​សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន ​​បានចេញបញ្ជាដល់មេទ័ពទំាងអស់​ត្រៀមកម្លំាង​ដើម្បីទប់ស្កាត់​បាតុកម្មទំាងឡាយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាខាងលើនេះ​​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩​ ​កញ្ញា ២០១៦​​ ក្នុងពីធីចែកសញ្ញាបត្រជូន​ដល់ជ័យលាភី​​​និស្សិតសាកលវិទ្យាល័យបញ្ជាជាតិ​នៅវិទ្យាស្ថានជាតិអប់រំ ។

ក្នុងឱកាសនោះដែរ​សម្តេចតេជោ ​ហ៊ុន សែន​ ក៍បានបញ្ជាក់ជាថ្មីផងដែរថា ​នៅកម្ពុជាគ្មានទេវិបត្តិនយោបាយ ​មានតែបុគ្គលដែល​ពាក់ព័ន្ឋនឹងតុលាការ ​និងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បំផ្លាញស្ថិរភាព និងសន្តិសុខសង្គមនោះទេ ៕