មិនធម្មតា! Watford បំបែកកំណត់ត្រា យប់មិញ ក្រោយបំបាក់ Man Utd ៣-១ (មានវីដេអូ)

អង់គ្លេស៖ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Watford ដែលអាចយកឈ្នះ ក្លិបបិសាចក្រហម Manchester United កាលពីយប់មិញ ក្នុងលទ្ធផល ៣-១ បំបែកកំណត់ត្រាមិនដែលឈ្នះរបស់ខ្លួន ក្នុងរយៈពេល ៣ទសវត្សកន្លងមក។

ចំនែកឯក្លិបបិសាចក្រហម Manchester United វិញ បានបង្កើតកំណត់ត្រាដ៏អាក្រក់មួយក្នុងរដូវកាលនេះ ពោលគឺ ៣ប្រកួតចុងក្រោយ គឺមិនដែលឈ្នះសោះ ចាប់តាំងពីចាញ់ Man City ២-១ កាលពីសប្តាហ៍មុនមក ក៏បន្តមកចាញ់ Feyernoord ១-០ ក្នុងពាន Europa League និងចាញ់ Watford ៣-១ កាលពីយប់មិញ ជាហេតុធ្វើឲ្យគ្រូបង្វឹក លោក Jose Mourinho ទទួលសម្ពាធធ្ងន់ធ្ងរ ក្រោយពីបរាជ័យជាប់ៗគ្នានេះ។ 

ទាក់ទងនឹងការប្រកួតកាលពីយប់មិញ ក្រុមទាំង២ សុទ្ធសឹងតែមានប្រៀបលើគ្នាទៅវិញទៅមក ប៉ុន្តែ Watford គឺជាក្រុមដែលមានសំណាងអាចរកគ្រាប់បាល់បានមុន ដោយកីឡាករ Etienne Capoue នៅនាទី៣៤ ។ ក្នុងតង់ទី១ Watford នាំមុខបណ្តោះអាសន្ន ១-០ ។

ចូលដល់តង់ទី២ ការស៊ុតបញ្ចូលទី ក៏ចាប់ផ្តើមមានច្រើនជាងមុន ដោយនៅនាទី៦២ Rashford បានជួយឲ្យ Man Utd យកស្មើវិញបាន ខណៈ ២គ្រាប់ទៀតរបស់ Watford ធ្វើឡើងនៅ១០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត ពោលគឺនៅនាទី៨៤ ដោយកីឡាករ Zuniga និងមួយគ្រាប់ទៀតនៅនាទី៩០+៤ ដោយកីឡាករ Tory Deeney ដែលជាការស៊ុតបាល់ពិន័យប៉េណាល់ទី។

ដូចនេះ លទ្ធផលបញ្ចប់ការប្រកួត Watford បានយកឈ្នះលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣-១ ឡើងមកលំដាប់លេខ៩ មាន៧ពិន្ទុ ខណៈ Man Utd បានធ្លាក់ចុះមកលេខ៧ វិញ មាន៩ពិន្ទុ ក្នុងតារាងចំណាត់ថ្នាក់៕  

ទស្សនាវីដេអូ Highlight៖

លទ្ធផល និងតារាងចំណាត់ថ្នាក់ Premier League ក្នុងសប្តាហ៍ទី៥៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត