ជឿមិនជឿ! ថៃនាំគ្នាំផ្អើលភ្លូកទឹកភ្លូកដី ទៅរកលេខឆ្នោតតាម ជញ្ជាំងថ្មរូងភ្នំ និងល្បីថាឃើញរូបព្រះពុទ្ធទៀត!

ថៃ៖ ទីសក្ការៈដ៏ស័ក្តសិទ្ធ ក្នុងរូងថ្មមួយកន្លែង ក្នុងប្រទេសថៃ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកស្រុក និងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន បន្ទាប់ពីល្បីថាឃើញមានរូបព្រះពុទ្ធ និងលេខឆ្នោតឆុតថែមទៀតផង។

បើតាមប្រភពបានឲ្យដឹងថា អ្នកស្រុករស់នៅក្នុងតំបន់ រួមទាំងភ្ញៀវទេសចរជាច្រើន ត្រូវបានគេរាយការណ៍ថា ថ្មីៗនេះនាំគ្នាភ្លូកទឹកភ្លូកដី សម្រុកចូលទៅក្នុងគុហាឬរូងថ្មមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងស្រុក U-Thong ខេត្ត Suphanburi ។ ដោយក្នុងនោះទីតាំងនេះ គឺត្រូវបានគេរៀបចំ ជាទីសក្ការៈដ៏ស័ក្កសិទ្ធមួយរបស់ព្រះពុទ្ធ។ ខណៈតាមរយៈជំនឿរបស់មនុស្សមួយចំនួន ដែលបានទៅដល់ទីនោះហើយនោះ តែងលើកឡើងនិងនិយាយតៗគ្នាថា នៅទីសក្ការៈមួយនេះ គឺគេបានឃើញមានព្រះភ័ក្រ្តរបស់ព្រះពុទ្ធ ផុសនៅតាមជញ្ជាំង នៃរូងថ្មប្រាសាទនោះផងដែរ។

ប្រភពបន្តទៀតថា មនុស្សមួយចំនួនបានឃើញ រូបភាពកាយវិការរបស់ព្រះពុទ្ធបថជើងសមាធិ ខណៈជំនឿរបស់មនុស្សមួយចំនួនទៀត ដែលបានទៅដល់ទីនោះ ក៏បានលើកឡើងដែរថា ពួកគេក៏បានឃើញព្រះភ័ក្រ្តរបស់ព្រះម៉ែធរណី (Phra Mae Thorani) ដែលជាទេវធីតា ដ៏អស្ចារ្យក្នុងទេវកថានៃពុទ្ធសាសនា ក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដែលទ្រង់ជាអ្នកថែរក្សានូវភពផែនដី ធម្មជាតិ និងជីវិតសត្វលោកផងដែរ។

ដោយសារតែ ភាពល្បីខ្ទរខ្ទារ ទាក់ទងទៅនឹងជំនឿ និងការឃើញនូវ មុខព្រះភ័ក្រ្តរបស់ព្រះពុទ្ធ ដែលផុសលេចឡើងនៅតាមជញ្ជាំងរូងថ្ម ក្នុងខេត្ត Suphanburi នោះហើយ ជាហេតុធ្វើឲ្យមនុស្សម្នាជាច្រើន មកពីទីជិតទីឆ្ងាយ កាន់តែនាំគ្នាសម្រុកមកមើលជាហូរហែ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើការបន់ស្រន់បួងសួង ទៅតាមជំនឿរៀងៗខ្លួន។ ហើយអ្វីដែរមិនអាចបំភ្លេចបាននោះ ទូរស័ព្ទគឺនៅជាប់ក្នុងដៃរបស់ពួកគេជានិច្ច។ ខណៈបន្ទាប់ពីការបែរបន់ហើយ ពួកគេនាំគ្នាបើកភ្លើងពិលទូរស័ព្ទរៀងៗខ្លួន ដើម្បីបញ្ចាំងបំភ្លឺលើផ្ទាំងថ្ម ដោយសង្ឃឹមថានឹងឃើញមានលេខ ដើម្បីកាត់ចាក់ឆ្នោតផងដែរ។

ដោយឡែក បើតាមការឲ្យដឹងពីសំណាក់ លោកស្រី Chumpol Sutthijit អភិបាលរងស្រុក Tambon U-Tong មានប្រសាសន៍ថា ក្រោយពីទទួលដំណឹងលេចលឺ ល្បីថាឃើញមុខរបស់ព្រះពុទ្ធក្នុងផ្ទាំងថ្មនោះ គាត់បាននាំសមាជិក ក្នុងក្រុមគ្រួសាររបស់គាត់ ដើម្បីទៅធ្វើការបន់ស្រន់បួងសួង និងសុំពរជ័យផងដែរ។

អ្នកស្រី Chumpol បានបង្ហើបឲ្យដឹងទៀតថា មនុស្សជាច្រើនដែលអញ្ជើញមកទីនេះ តែងតែទទួលបាននូវលាភសំណាងល្អៗ និងជោគជ័យក្នុងមុខជំនួញរបស់ពួកគេផងដែរ ហើយថែមទាំងឃើញលេខសំណាង នៅលើផ្ទាំងថ្មកាត់ចាក់ឆ្នោតត្រូវៗថែមទៀតផង ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត