Mourinho ​​បន្ទោស​ Luke Shaw ក្រោយ​ Man Utd ​​ចាញ់​យប់​មិញ​ទៀត

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United ​​បាន​​បន្ទោស​លើ​ខ្សែ​ការពារ​​ឆ្វេង​ Luke Shaw ដែល​ធ្វើ​ឲ្យ​ Watford ​មាន​ឱកាស​ស៊ុត​គ្រាប់​ទី​២ ក្នុង​ការ​ប្រកួត​ Premier League ​និង​ធ្វើ​ឲ្យ​​ក្រុម​បិសាច​ក្រហម​ ចាញ់​ ៣-១ កាល​ពី​យប់​មិញ។

 

Mourinho ​​បន្ទោស​ Luke Shaw ក្រោយ​ Man Utd ​​ចាញ់​យប់​មិញ​ទៀត

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United

 

ក្រោយ​ចប់​ការ​ប្រកួត​ អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ​ បាន​និយាយ​រិះគន់​សំដៅ​លើ​ Shaw ថា៖ “កីឡាករ​របស់​ខ្ញុំ​មិន​ឡើង​ មិន​​ចូល​លឿនៗ ​តែ​ទុក​ចន្លោះ​ឲ្យ​ពួក​គេ​ច្រើន។ ថ្ងៃ​នេះ​សម្រាប់​គ្រាប់​ទី​២ Nordin Amrabat (ខ្សែ​ការពារ​ស្ដាំ​ Watford) ​នៅ​ស្ដាំ ខ្សែ​ការពារ​ឆ្វេង​របស់​យើង​ ​គឺ​នៅ​ចម្ងាយ​ពី​គាត់​២៥​ម៉ែត្រ ​មិន​មែន​៥​ម៉ែត្រ​ទេ។ ប៉ុន្តែ​ទោះ​​នៅ​ឆ្ងាយ​២៥​ម៉ែត្រ អ្នក​ត្រូវ​តែ​រត់​ចូល​លឿនៗ។ ប៉ុន្តែ​អត់​ទេ យើង​នៅ​តែ​រង់ចាំ”។

 

Mourinho ​​បន្ទោស​ Luke Shaw ក្រោយ​ Man Utd ​​ចាញ់​យប់​មិញ​ទៀត

​ Luke Shaw ​ខ្សែ​ការពារ​​ឆ្វេងក្រុម Man Utd (ក្រហម)

 

Man Utd ​បាន​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា ត្រឹម​រយៈពេល​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ ​ខណៈ​ដែល​អ្នកចាត់ការ​រហស្សនាម “Special One” ​ដឹក​នាំ​ក្រុម​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា​ជា​លើក​ដំបូង​ គិត​តាំង​ពី​លោក​ដឹក​នាំ​ក្រុម​ FC Porto កាល​ឆ្នាំ​២០០២​មក៕

 

Mourinho ​​បន្ទោស​ Luke Shaw ក្រោយ​ Man Utd ​​ចាញ់​យប់​មិញ​ទៀត

 

Mourinho ​​បន្ទោស​ Luke Shaw ក្រោយ​ Man Utd ​​ចាញ់​យប់​មិញ​ទៀត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail