មានកូន​ដល់​អាយុ​ចូល​រៀន គួរ​បញ្ជូន​ទៅ​សាលា​ណា?

មានកូន​ដល់​អាយុ​ចូល​រៀន គួរ​បញ្ជូន​ទៅ​សាលា​ណា?



ភ្នំពេញ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦៖ សាលា​ទី​១ អន្តរជាតិ​កម្ពុជា​អា​មេ​រិ​កាំ​ង (First International Cambodian-American School) ឬ​ហៅ​កាត់​ថា FICAS បាន​បើក​ពិធី​ស​ន្និ​សិ​ទ​កាសែត​ស្តី​អំពី​ការ​បើក​ថ្នាក់​ម​ត្តេ​យ្យ និង​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កាលពី​ថ្ងៃ​ទី ១៧ កញ្ញា​ថ្មី​ៗ​នេះ​។

សាលា FICAS ចាប់កំណើត​ក្នុង​ឆ្នាំ ១៩៩៣ ហើយ​បាន​ទទួល​ការ​ទទួលស្គាល់​ពី​អតីត​ព្រះ​មហា​វីរៈក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរ​ត្តម​សីហ​នុ និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៩៤​។ សាលា FICAS មានបទពិសោធន៍​ផ្នែក​សេវា​អប់រំ​អស់​រយៈពេល​ជាង ២៣​ឆ្នាំ​មក​ហើយ ហើយ​សិស្ស​ភាគច្រើន​ដែល​រៀន​ចប់​ពី FICAS គឺ​មាន​សមត្ថភាព​ខ្ពស់ និង​បាន​ប្រឡង​ចេញ​ទៅ​ប្រទេស​ក្រៅ​ដូច​ជា​ប្រទេស អូស្ត្រាលី ញូ​ហ្សេ​ឡេ​ន និង​អា​មេ​រិ​ក​ជាដើម​។ 

លោក​ជុំ បញ្ញា នាយករង​សាលា FICAS បាន​ថ្លែង​ថា​៖ «​កូនសិស្ស​ដែល​រៀន​អង់គ្លេស​នៅ​សាលា​នេះ មិនមែន​រៀន​តែ​វាក្យ​ស័ព្ទ វេយ្យាករណ៍ និង​ការ​សរសេរ​ប៉ុណ្ណឹង​ទេ គឺ​មាន​តាំង​ពីមុខ​វិជ្ជា​គណិត​វ​ទ្យា គីមី រូប ជីវៈ និង​វិទ្យាសាស្ត្រ រៀន​ជា​ភាសា​អង់គ្លេស​តែ​ម្តង​។ ការ​រៀន​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សិស្ស​ត្រៀមខ្លួន​បាន​ល្អ ពេល​ពួក​គាត់​ចង់​ប្រឡង​អាហារ​រូបករណ៍​ចេញ​ទៅ​ប្រទេស​ក្រៅ​។ ហើយ​មាន​សិស្ស​ច្រើន​ហើយ ដែល​បាន​ប្រឡង​ជាប់ ឥឡូវនេះ​កំពុង​ជោគជ័យ​ក្នុង​ជីវិត​សិក្សា និង​ការងារ​»​។

ឪពុក​របស់​កូនសិស្ស​ម្នាក់​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សព្វថ្ងៃ​រវល់​រកស៊ី​ណាស់ នៅផ្ទះ​ពុំ​សូវ​មាន​អ្នក​មើល​កូន​ទេ ទាល់តែ​ពេល​យប់​ទើប​ទំនេរ​។ អ៊ីចឹង​ខ្ញុំ​យក​កូន​ទៅ​ដាក់​ឲ្យ​រៀន​នៅ FICAS ពេញ​មួយ​ថ្ងៃ​តែ​ម្តង ព្រោះ​គេ​មាន​សេវា​មើលថែ​ទាំ​ក្មេង​ពេល​ថ្ងៃ​ផង​ដែរ​។ តម្លៃ​ក៏​សមរម្យ​អាច​ទទួលយក​បាន​ផង​ដែរ​»​។

«​ក្មេង​ដែល​រៀន​ពូកែ​ភាគច្រើន មិន​ពូកែ​នៅ​តែ​ថ្នាក់ខ្ពស់​ទេ គឺ​ចាប់ពី​មូលដ្ឋាន​គ្រឹះ​មក​។ ដូច្នេះ​ហើយ ចាប់ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់​ធំ យើង​ធានា​ថា​កូនសិស្ស​ទាំងអស់​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​»​។ លោក​នាយករង​ថ្លែង​ដោយ​បន្ថែម​ថា​៖ «​អ៊ីចឹង​ហើយ​បានជា​ឆ្នាំ​នេះ យើង​បន្ថែម​ថ្នាក់​ម​ត្តេ​យ្យ​មួយទៀត​សម្រាប់​កម្មវិធី​សិក្សា​ខ្មែរ ដូច្នេះ​ឪពុក​ម្តាយ​សិស្ស​គាត់​មិន​ពិបាក​ស្វែងរក​សាលា​ផ្សេង​ក្រោយ​ពេល​កូន​គាត់​ចប់​ថ្នាក់​ម​ត្តេ​យ្យ​នោះ​ទេ គឺ​រៀន​នៅ​ទី​នេះ​រហូត​ដល់​ចប់​តែ​ម្តង​»​។ 

លោក​សុខ ភូមេន្ទ្រ​ពុ​ទ្ធី ជំនួយការ​ផ្នែក​កម្មវិធី​សិក្សា​ទាំង​ខ្មែរ និង​អង់គ្លេស​បាន​ថ្លែង​ថា​៖ «​ឆ្នាំ​នេះ យើង​មាន​ថ្នាក់​ម​ត្តេ​យ្យ​ខ្មែរ ដែល​បាន​បើក​ដំណើរការ​ចាប់ពី​ឆ្នាំ​នេះ​។ ការ​រៀបចំ​ឲ្យ​មាន​ថ្នាក់​ម​ត្តេ​យ្យ​នេះ​គឺ​ដើម្បី​បណ្តុះបណ្តាល​កុលបុត្រ​កុលធីតា​ខ្មែរ​តាំងពី​នៅ​វ័យ​កុមា​ឲ្យ​មាន​ទម្លាប់​ល្អ​ៗ តម្រង់​ទិស ការ​បង្រៀន​ពី​ឥរិយា​បទ​ល្អ​ៗ អម​និង​ការ​ផ្តល់​សម្ភារៈ​សិក្សា​ដែល​អាច​ជំនួយ​ដល់​ខួរក្បាល​របស់​គាត់    និង​ធ្វើ​យ៉ាងណា​ឲ្យ​ខួរក្បាល​របស់​គាត់​មាន​ភាព​រវាសរវៃ និង​ត្រៀម​រួចរាល់​សម្រាប់​ថ្នាក់​ទី​១ និង​ថ្នាក់​បន្ទាប់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា FICAS ដែល​មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ ២០៨ ខាងជើង​ស្តុ​ប​ផ្លូវភ្លោះ​អូរ​ឬ​ស្សី​នេះ ក៏​មាន​ផ្តល់​នូវ​ការ​ប្រ​ម៉ូ​សិន​ពិសេស​ផង​ដែរ រហូត​ដល់​ទៅ​១៥% ដើម្បី​ស្វាគមន៍​បវេសនកាល​ឆ្នាំ​ថ្មី ២០១៦-២០១៧ ខាង​មុខ​នេះ​។