Len កាមេរ៉ា​ iPhone 7 មិន​មែន​​ត្បូង​កណ្ដៀង​ដូច Apple អះអាង​​ឡើយ

ថ្មីៗ​នេះ​ JerryRigEverything ​គណនី​ YouTube ដ៏​ល្បី​ឈ្មោះ​​មួយ​ខាង​ធ្វើ​តេស្ត​ទូរសព្ទ​ បាន​ធ្វើ​តេស្ត​ភាព​ឆ្កូត​ទៅ​លើ iPhone 7 លើ​ផ្នែក​ជា​ច្រើន​ដូច​ជា​ ភ្លើង​ LED, ឡេន​កាមេរ៉ា, ប៊ូតុង និង​ រន្ធ​ស្ដាប់​សំឡេង​ជា​ដើម។

 

 

នៅ​ពេល​ដល់​​វគ្គ​ធ្វើ​តេស្ត​ឡេន​កាមេរ៉ា​ និង​ ប៊ូតុង​ Home ដោយ​ប្រើ​ឧបករណ៍​ Moh លទ្ធផល​បញ្ជាក់​ថា​ទាំង​ឡេន​កាមេរ៉ា​ និង​ ប៊ូតុង​ Home មិន​មែន​ច្នៃ​ចេញ​ពី​ត្បូង​កណ្ដៀង​ដូច​ដែល​ Apple លើក​ឡើង​នោះ​ទេ។ ទាំង​ឡេន​កាមេរ៉ា​ និង​ ប៊ូតុង​ Home បាន​ចាប់​ផ្ដើម​ឆ្កូត​នៅ​ពេល​ធ្វើ​តេស្ត​ជា​មួយ​ឧបករណ៍​ Moh នៅ​កម្រិត​ទី​ ៦ ដែល​នេះ​បញ្ជាក់​ថា​វា​មិន​មែន​ជា​ត្បូង​កណ្ដៀង។

 

Len កាមេរ៉ា​ iPhone 7 មិន​មែន​​ត្បូង​កណ្ដៀង​ដូច Apple អះអាង​​ឡើយ

 

នៅ​លើ​វិបសាយ​ Apple ដែល​និយាយ​ពី​លក្ខណៈ​សម្បត្តិ​ទូរសព្ទ iPhone 7 បាន​សរសេរ​ថា​ iPhone ជំនាន់​ចុង​ក្រោយ​មាន​បន្ទះ​ Len កាមេរ៉ា​ជា​ប្រភេទ​ត្បូង​កណ្ដៀង​ ប៉ុន្តែ​តាម​ពិត​ទៅ​វា​ជា​សារធាតុ​តែ​មួយ​ដែល​ប្រើ​លើ​អេក្រង់​ទូរសព្ទ៕

 

ចុច​អាន៖ មើល​សមត្ថភាព​ថត​រូប​បែប​ Low-Light របស់​កាមេរ៉ា​ភ្លោះ​ iPhone 7 Plus

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​