ចុះទៅ​មើល​មង​ក្រោម​ស្ពាន​ជម្ងឺ​តេតាណូស​រើ​ឡើងវិញ​ប្រកាច់​លង់ទឹក​ស្លាប់​

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ប្រកាច់​ក្នុង​ទឹក បណ្តាលអោយ​លង់​ស្លាប់​នៅក្រោម​ស្ពាន ខណៈដែល​គេ​បាន​ចុះ​ទឹក​ទៅ​មើល​មង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​អូរ​កណ្តោល ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

r1

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា បុរសរងគ្រោះ​មានឈ្មោះ ឈួន ឆុន អាយុ​៣៦​ឆ្នាំ រស់នៅ ក្នុងភូមិ​ឃុំ​ខាងលើ ។​មិត្ត​ភ័​ក្រ​គេ​នៅ​កន្លែងកើតហេតុ​បានអោយ​សមត្ថកិច្ច​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ អ្នកភូមិ​ជា​មិត្រ​ភ័​ក្រ​២​ទៅ​៣​នាក់​បាននាំគ្នា​ទៅ​បង់សំណាញ់ នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ ពេល​កំពុង​បង់សំណាញ់​នោះ ជនរងគ្រោះ​បាន​ប្រាប់​មិត្រ​ភ័​ក្រ​ដែល​នៅ​បង់សំណាញ់​ជាមួយគ្នា​ថា ទៅ​មើល​មង​ក្រោម​ស្ពាន​មួយ​ភ្លែត ហើយក៍​ទុក​សំណាញ់​ចោល នៅ​កន្លែង​បង់សំណាញ់ នោះ រួច​ក៍​ទៅ​មើល​មង​បាត់ទៅ​។​

r1

​ក្រោយពី​បាន​ទៅមួយ​សន្ទុះ​ធំ​ហើយ​មិនឃើញ​ត្រឡប់មកវិញ ពួកគាត់​ជាម​ត្ត​ភ័​ក្រ​មានការ​ងឿងឆ្ងល់ ក៏​នាំគ្នា​ទៅ​មើល​នៅក្រោម​ស្ពាន ស្រាប់តែ​ឃើញ​ជើង​ជនរងគ្រោះ​អណ្តែត​ទឹក ក៍​នាំគ្នា​ចុះទៅ​ស្រង់ ទើប​ដឹងថាៈ​ជនរងគ្រោះ​បាន​លង់ទឹក​ដាច់ខ្យល់​ស្លា​ប់​បាត់ទៅហើយ ។​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​និង​ក្រុមគ្រួសារ បានអោយដឹងថា ជនរងគ្រោះ​មាន​ជំងឺ​តេតាណូស ហើយ​ឧស្សាហ៍​ប្រកា​ច់ណាស់ ហើយ​ការស្លាប់​នេះ​កែ​សង្ស័យថា​ពេល​ចុះ​ទឹក​ជំងឺ​នេះ​បានធ្វើ​ទុក ទើប​បណ្តាលអោយ​ប្រកាច់​លង់ទឹក​ស្លាប់​តែម្តង ។

r4

​តាម​ការចុះទៅ​ពិនិត្យ​សព​ជនរងគ្រោះ​សមត្ថកិច្ច​នី​យាយ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន និង​បាន ប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ . ( រិទ្ធីជ័យ )