បទ «ស្នាមនង្គ័លស្នេហ៍» របស់បេក្ខជនម្នាក់បានធ្វើឱ្យ ព្រាប សុវត្ថិ ពេញចិត្តជាខ្លាំង (មានវីដេអូ)

6 Videos


នៅយប់មិញនេះ ប្អូនប្រុសរបស់កីឡាករ សេន ប៊ុនថេន គឺលោក ពេ សូផាត បានចេញមកបង្ហាញសមត្ថភាពដោយបកស្រាយនូវបទ «ស្នាមនង្គ័លស្នេហ៍» បានអង្រួនដល់ចិត្តគណៈកម្មការទាំង៤ ឱ្យសរសើរថា ពីរោះ មិនដាច់ពីមាត់។

អ្វីដែលកាន់តែពិសេស គ្រាន់តែច្រៀងចប់ភ្លាម បេក្ខជនក្នុងកម្មវិធី Cambodia Idol រូបនេះ បានទាញចំណាប់អារម្មណ៍ឱ្យកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បញ្ចេញយោបល់ភ្លាមថា «ពេលដែលបងស្ដាប់មើលទៅ ហាក់ដូចជាអារម្មណ៍មិនទាន់ទទួលបានថា មានអ្នកណាអាចច្រៀងបានដូចប្អូន»។

ការឡើងបង្ហាញសមត្ថភាពរបស់បេក្ខជនដែលមានសំឡេងពោរពេញដោយទឹកដមរូបនេះ មិនមែនមានតែគណៈកម្មការតែម្នាក់ទេ ដែលកោតសរសើរពីសមត្ថភាពរបស់លោក គឺមានការសរសើរថាពីរោះ និងទទួលបាន «YES» ពីគណៈកម្មការទាំង៤រូបតែម្ដង៕ BeBe