មូលហេតុ និង វិធីព្យាបាលនៃជំងឺអាប់សែជើងធ្មេញ

មូលហេតុ និង វិធីព្យាបាលនៃជំងឺអាប់សែជើងធ្មេញ

បច្ចុប្បន្ននេះ ការយល់ដឹងអំពីសុខភាពមាត់ធ្មេញនៅប្រទេសកម្ពុជា នៅមានកំរិតនៅឡើយ ។ ប្រជាជនដែលរស់នៅទីប្រជុំជនមានការយល់ដឹងល្អប្រសើរជាង អ្នកនៅទីជនបទអំពីសុខភាពមាត់ធ្មេញ ។ មានកត្តាពីរសំខាន់នៃភាពខុសគ្នានេះ គឺកត្តាចំណេះដឹង និង កម្រិតជីវភាព ។

អ្វីជាជំងឺអាប់សែជើងធ្មេញ ? តើមានប៉ុន្មានប្រភេទ ?

អ្នកជំងឺជាច្រើន ដែលមកពិនិត្យធ្មេញនៅគ្លីនិក ត្រូវសង្កេតឃើញថាមានបញ្ហាមាត់ធ្មេញ ឬ អាប់សែជើងធ្មេញ ( Dental Abscess ) ។ អាប់សែជើងធ្មេញ អាចសំគាល់បានដោយមានខ្ទុះនៅជុំវិញធ្មេញ ដែលបង្កឡើង ពីការបង្ករោគរបស់បាក់តេរី ដែលញឹកញាប់ប្រទះឃើញមាននៅលើអញ្ចាញធ្មេញ ។

Dental Abscess ត្រូវបានបែងចែកជាបី ប្រភេទ គឺ ៖ 

1. Periodontal Abscess ជាអាប់សែកើតមាននៅលើជាលិកាជុំវិញធ្មេញ
2. Gingival Abscess ជាអាប់សែដែលមាននៅលើអញ្ចាញ
3. Periapical Abscess ជាអាប់សែកើតនៅលើសរសៃប្រសាទបណ្តូលធ្មេញ ។

មូលហេតុចំបងដែលបណ្តាលឲ្យមានជំងឺអាប់សែជើងធ្មេញគឺ ៖
– កង្វះអនាម័យមាត់ធ្មេញ
– ធ្មេញសឹករហូតដល់សរសៃប្រសាបណ្តូលធ្មេញ ឬ ធ្មេញពុកជ្រៅខ្លាំង
– មានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ
– ការរងនូវការប៉ះទង្គិច
– ការព្យាបាលខុសបចេ្ចកទេសរបស់ទន្តពេទ្យជាដើម ។

វិធីសាស្ត្រព្យាបាល
អ្នកជំងឺត្រូវមកពិនិត្យនៅមន្ទីរព្យាបាលធ្មេញ ដោយជួបទន្តពេទ្យជំនាញដើម្បីធ្វើការលាងសំអាត ព្យាបាលរន្ធរឹសធ្មេញ, ការចោះបង្ហូរខ្ទុះនៅកន្លែងហើម ក្នុងករណីចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីយកធ្មេញនោះចេញតែម្តង។ បើលោកអ្នកមានបញ្ហានេះ សូមឆាប់មកពិគ្រោះយោបល់ និងព្យាបាលជាមួយទន្តបណ្ឌិតដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីជៀសវាងការខាតបង់ពេលវេលា ថវិកា ជាពិសេសគឺបញ្ហាសុខភាព ៕

ប្រភព ៖ pmhotnews

  • មូលហេតុ និង វិធីព្យាបាលនៃជំងឺអាប់សែជើងធ្មេញ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:សុខភាព
Tags: