Pep ថា Bruyne ជា​កីឡាករ​ល្អ​ទី​២​បន្ទាប់​ពី​ Messi

Pep Guardiola បាន​ចាត់​ទុក​ Kevin de Bruyne ជា​កីឡាករ​កំពូល​​មួយ​រូប​ដែល​លោក​ធ្លាប់​បាន​បង្វឹក​ ពោល​គឺ​ល្អ​បំផុត​ទី​២​បន្ទាប់​ពី Lionel Messi របស់​ក្រុម​ Barcelona។

  Pep ថា Bruyne ជា​កីឡាករ​ល្អ​ទី​២​បន្ទាប់​ពី​ MessiKevin de Bruyne

 

“Messi ស្ថិត​នៅ​កំពូល​តារាង​កីឡាករ​ល្អ​បំផុត​របស់​ខ្ញុំ ដែល​គ្មាន​នរណា​អាច​ទៅ​ដល់​ ហើយ​អ្នក​បន្ទាប់​មក​គឺ Bruyne” Pep លើក​ឡើង​ដូច្នេះ។ ការ​វាយ​តម្លៃ​ខ្ពស់​លើ​ Bruyne ធ្វើ​ឡើង​ក្រោយ​ពេល​ ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​ ស៊ុត​បើក​ឆាក​គ្រាប់​ដំបូង​ឲ្យ​ Man City ក្នុង​ជ័យជម្នះ​ ៤-០ លើ​ Bournemouth កាល​ពី​ថ្ងៃ​សៅរ៍។

 

Kevin de Bruyne ពេល​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ ១៨​គ្រាប់​ និង​ Assist (បញ្ជូន​ឲ្យ​ក្រុម​ស៊ុត​) បាន​១៦​ដង​ហើយ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៤៨​ប្រកួត​ឲ្យ​ Man City។ គេ​ជា​កម្លាំង​សំខាន់​មួយ​រូប​របស់​ Pep ក្នុង​ជ័យ​ជម្នះ​៨​ប្រកួត​ជាប់​គ្នា​ គិត​លើ​គ្រប់​កម្ម​វិធី​ប្រកួត​ នៅ​រដូវ​កាល​ថ្មី៕

 

Pep ថា Bruyne ជា​កីឡាករ​ល្អ​ទី​២​បន្ទាប់​ពី​ Messi

 

Pep ថា Bruyne ជា​កីឡាករ​ល្អ​ទី​២​បន្ទាប់​ពី​ Messi

 

ប្រែ​សម្រួល៖ វីរ៉ុត​
ប្រភព៖ Skysports