Samsung​ ​បន្ត​លក់​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​មួួយ​ចំនួន​ទៀត

ក្រោយ​ប្រកាស​លក់​ភាគហ៊ុន​នៅ​ក្នុង​ ​Sharp Corp ក្រុមហ៊ុន Samsung​ ​ទើប​ប្រកាស​បន្ត​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែល​មាន​ដូច​ជា​ ​ ASML Holding NV, Seagate Technology Plc​ ​និង​ ​Rambus Inc។

 

Samsung​ ​បន្ត​លក់​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​មួួយ​ចំនួន​ទៀត

រូបភាពផ្ដល់សិទ្ធិដោយ Reuters 

 

សម្រាប់​នៅ​ក្នុង​ ​ASML  Samsung​ ​បាន​លក់​ភាគហ៊ុន​ពាក់​កណ្ដាល​ ​ដែល​មាន​តម្លៃ​ ​៦៧៥​ ​លាន​ដុល្លារ​ ខណៈ​ភាគហ៊ុន​ ​៤,២%​ ​នៅ​ក្នុង​ ​Seagate, ៤,៥%​ ​នៅ​ ​Rambus Inc​ ​និង​ ​៣% ដែលស្មើរ ០,៧%​ នៃហ៊ុនសរុប​នៅ​ ​Sharp Corp​ លក់​បាន​ ​៤៥៦,៤​ ​លាន​ដុល្លារ ។

 

ជុំវិញ​ការ​លក់​ភាគហ៊ុន​ជា​ច្រើន​នេះ​អ្នក​នាំ​ពាក្យ​ ​Samsung​ ​នៅ​តែ​បង្ហាញ​ដូច​ពេល​មុន​ ​ដែល​ថា​ក្រុមហ៊ុន​ចង់​បង្វែរ​គម្រោង​វិនិយោគ​នានា​ ​ទៅ​ផ្ដោត​សំខាន់​លើ​ការ​ផលិត​ផលិត​ផល​ស្នូល​របស់​ក្រុមហ៊ុន៕

 

អាន​បន្ត​ ​៖ Samsung​ ​លក់​ភាគ​ហ៊ុន​ ​៣%​ ​នៅក្នុង​ ​Sharp
អាន​បន្ត​ ​៖ កម្មវិធី​ទូរសព្ទ CamScanner ស្កេន​ឯកសារ​តាម​ចិត្ត មិន​បាច់​ប្រើ​ម៉ាស៊ីន

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​reuters